តើអ្នកជា Ethical Hacker ឬក៏គ្រាន់តែជាអ្នកប្រើប្រាស់ Tools (Script Kiddies?)
សំណួរក្នុងថ្ងៃនេះគឺថា តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជា Ethical Hacker (អ្នកវាយប្រហារមានក្រមសីលធម៌) ឬហៅថា White Hat? តើការសិក្សាវគ្គខ្លីទាក់ទងទៅនឹងការវាយប្រហារ, វាយលុក ឬការហេគចូលប្រព័ន្ធ អាចធ្វើឱ្យអ្នក ក្លាយទៅជាអ្នកវាយប្រហារបានដែរឬទេ?
ដំបូងឡើយ អ្នកត្រូវយល់ដឹងអំពីទស្សនាទាន (concept) ឲ្យបានច្បាស់ថា ការប្រើប្រាស់នូវកម្មវិធីដែលមានស្រាប់ៗ គឺមិនធ្វើឲ្យអ្នកក្លាយទៅជាហេគឃ័របានឡើយ។
ការសិក្សាអំពីវិធីសាស្ត្រនៃហេគឃីង #hacking គឺមិនមែនងាយស្រួលឡើយ តែបើសិនជាអ្នកមាននូវចំណាប់អារម្មណ៍នៅក្នុងការហេគនោះអ្នកនឹងអាចសិក្សាទៅមុខ បានលឿន។
វាអាស្រ័យទៅលើខ្លួនអ្នក ថាតើអ្នកត្រូវចាប់ផ្តើមយ៉ាងដូចម្តេច ក្នុងការសិក្សាអំពី #HACKING។ ខាងក្រោមនេះគឺជាជំហានខ្លះៗដែលអ្នកអាចធ្វើតាមដើម្បីក្លាយខ្លួន ទៅជាហេគឃ័រប្រកបដោយសមត្ថភាព និងប្រកបការងារទំនុកចិត្ត ….
១. សិក្សារាល់មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ (ចាប់ផ្តើមពីប្រតិបត្តិការ តើវាដំណើរការយ៉ាងដូចម្តេច …)
២. សិក្សាអំពីមូលដ្ឋានគ្រឹះនៃបណ្តាញ (network)
៣. សិក្សាទៅលើប្រព័ន្ធប្រតិបត្តិការឲ្យបានច្រើនជាងមួយ (ដូចជា Linux ជាដើម)
៤. ចាប់ផ្តើមសិក្សាអំពីការសរសេរកម្មវិធី (ចាប់ផ្តើមជាមួយនឹង C Programming)
៥. រៀន PHP សម្រាប់ការវាយប្រហារទៅលើវិបសាយ (វាក៏ជួយអ្នកក្នុងការអភិវឌ្ឍន៍វិបសាយផងដែរ)
៦. សិក្សាភាសាសរសេរកម្មវិធីផ្សេងៗទៀត (Java, C++, C#, …)
៧. សិក្សាអំពី Scripting language (JavaScript, Phyton, …)
៨. អានរាល់ព័ត៌មាននៃការវាយប្រហារថ្មីៗ ដឹងអំពីពាក្យថ្មីៗ ដឹងអំពីមេរោគថ្មីៗ
៩. យ៉ាងហោចណាស់ ធ្វើការមុខកុំព្យូទ័រពី ៥ ទៅ ៦ម៉ោងក្នុង១ថ្ងៃ
១០. ព្យាយាមយល់ដឹងថាតើ hacking tool ធ្វើការងារយ៉ាងដូចម្តេច
១១. ព្យាយាមបង្កើតកម្មវិធីដោយខ្លួនឯង ដោយប្រើប្រាស់ Phyton ឬភាសាផ្សេងៗទៀត
១២. ស្វែងរកនូវចំនុចខ្សោយថ្មីៗនៅក្នុងវិបសាយ
១៣. ជាពិេសសគឺ រៀនអំពីវិធីសាស្ត្រការពារខ្លួន
១៤. អនុវត្តន៍ឲ្យបានច្រើន
បើសិនជាអ្នកមិនមានចំណេះដឹងអំពីសន្តិសុខផ្ទាល់ (own security) ខ្លួននោះទេ ចូរកុំព្យាយាមធ្វើការវាយប្រហារឲ្យសោះ វាគឺជាហានិភ័យខ្ពស់ណាស់។
#StaySafeOnlineCambodia #CyberYouthCambodia #DigitalEconomyKH #CyberCrime #ethicalhacker #ISACCambodia
Image: networking4all / business-standard
ប្រភព៖ Ou Phannarith – អ៊ូ ផាន់ណារិទ្ធ