Grand News Asia Close

៨- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់មាន់ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 635
៨- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់មាន់ | ៨- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលាក់មាន់ |

កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រី រងាវថា «កិកកិកែកឺត» ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិន បានគេអាចគោះ ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេរួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវ ម្តង។​​

មាន់ខាងប្រុសរងាវថា «កិកកិកែកឺត» ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សម្លេង មាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុសដែលគេស្គាល់ បើខាង ស្រីទាយត្រូវ ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក ទៅនោះ
ម​កសងស្រី វិញ តែបើខាងប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុសច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។​​ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់​ ឬ​អស់​ ​​មាន់​ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុក ជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេលដែល គេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង
ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវ តាម​សម្លេងរបស់មនុស្ស ៕

(១)-ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់។

ឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

អត្ថបទទាក់ទង