Grand News Asia Close

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងចែករំលែកទិន្នន័យព្រមានពីមីស៊ីលកូរ៉េខាងជើង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 600
សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងចែករំលែកទិន្នន័យព្រមានពីមីស៊ីលកូរ៉េខាងជើង សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងចែករំលែកទិន្នន័យព្រមានពីមីស៊ីលកូរ៉េខាងជើង

(FN-សិង្ហបុរី)៖ សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង មានបំណងចែករំលែកទិន្នន័យព្រមានពីមីស៊ីលកូរ៉េខាងជើង នៅមុនដំណាច់ឆ្នាំ២០២៣នេះ។ នេះបើតាមការ បញ្ជាក់ពីសម្ព័ន្ធមិត្តទាំង៣ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

សេចក្ដីថ្លែងការណ៍រួមខាងលើ ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំត្រីភាគីមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នាឱកាសចូលរួមវេទិកា សន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍នេះ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថាភាគីទាំង៣ បានទទួលស្គាល់ថានឹងដំណើរការ ប្រព័ន្ធប្រតិបត្តិការមួយ ដើម្បីផ្ដោះប្ដូរទិន្នន័យព្រមានពីមីស៊ីលកូរ៉េខាងជើង នៅមុនដំណាច់ឆ្នាំ២០២៣នេះ ក្នុងគោលបំណងធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវ សមត្ថភាពរបស់ប្រទេសនីមួយៗ ក្នុងការចាប់សញ្ញា និងវាយតម្លៃពីការបាញ់ ឬការធ្វើតេស្ដមីស៊ីលដោយកូរ៉េខាងជើង។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើ ត្រូវបានធ្វើឡើង ក្រោយកូរ៉េខាងជើង បានទទួលបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុត របស់ខ្លួន កាលពីថ្ងៃពុធកន្លងទៅនេះ ដោយកំណាត់ទី២នៃគ្រាប់រ៉ុក្កែត និងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រ៕

អត្ថបទទាក់ទង