Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 284
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេស ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុង «វេទិកាចំណេះដឹងពិភពលោក លើកទី២៥» នៅសាធារណរដ្ឋកូរ៉េ។
ជាមួយគ្នានោះដែរ សម្តេចក៏បានមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាផងដែរថា ក្នុងរយៈពេល៦០​ឆ្នាំមក​នេះ​អាស៊ាន​បាន​ជួប​បញ្ហាជាច្រើនប៉ុន្តែអាស៊ានមិនបានថយក្រោយនោះទេ គឺឆ្ពោះទៅមុខជានិច្ច និង​រឹង​មាំ​កាន់តែខ្លាំងឡើង ដោយប្រទេស​ជា​ច្រើន​ចង់​បាន​អាស៊ាន​ធ្វើ​ជាដៃគូ​ចង់​ប្រើ​ប្រា​ស់​វេទិកា​ជា​ទៀងទាត់​ដែលដឹកនាំដោយអាស៊ាន និងបានទទួលស្គាល់នូវភាពចាំបាច់នៃវេទិកាអាស៊ាន មជ្ឈ​ភាព​អាស៊ាន និងអំណាច​កោះប្រជុំ​របស់​អាស៊ាន​ដែល​មាន​ឥទ្ធិពល​ប្រមូល​ផ្តុំ​គ្រប់​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក។ ជាក់ស្តែងកន្លងមកនេះមានប្រទេស៥៤ប្រទេសហើយ ដែលបាន​ក្លាយ​ទៅ​ជា​ភាគី​សន្ធិ​សញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមាន ស្ថាន​ទូត​ប្រចាំ​នៅ​តំបន់អាស៊ានរហូតដល់៩៥ប្រទេសផងដែរ។
សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានសម្លឹងឃើញអាស៊ានជាយន្តការ​ពហុភាគីនិយមកម្រិតតំបន់ ដែលធ្វើការផ្អែកលើកូងសង់ស៊ីស មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា និងជាស្ថាប័នតំបន់ដែលមានដៃគូសហប្រតិបត្តិការ ដែលចំណុចទាំងនេះ គឺជាភាពទាក់ទាញខ្លាំងសម្រាប់នយោបាយការទូតរបស់កម្ពុជា។ផ្ទៃក្នុងអាស៊ានគឺ អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា មួយវិញទៀតប្រទេសនីមួយៗសុទ្ធតែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រ ហើយទាំងអស់គ្នាមានលទ្ធភាពពេញលេញក្នុងការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថាសម្រាប់អាស៊ាន សន្តិភាព និងស្ថិរភាពគឺជាមូលដ្ឋាន សម្រាប់អ្វីៗទំាងអស់ និងគ្រប់យ៉ាង ហើយ​សម្រាប់​ផ្ទៃ​ក្នុង​អាស៊ាន​គឺ​អាចរក្សាសាមគ្គីភាពផ្ទៃក្នុងបានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់២ គឺ​ការ​សម្រេច​ដោយ​កូសង់ស៊ីស និង ការមិនជ្រៀតជ្រែកប្រទេសផងគ្នា ហើយមួយវិញ​ទៀត​ប្រទេស​នីមួយៗ​សុទ្ធ​តែមានសិទ្ធិស្មើៗគ្នា មិនថាតូច ឬធំ មាន ឬក្រហើយទាំងអស់គ្នា​មាន​លទ្ធភាព​ពេញ​លេញ​ក្នុង​ការចូលរួមក្នុងការកសាងសហគមន៍មួយ ដែលបម្រើផល​ប្រយោជន៍​ឱ្យគ្នាទៅវិញ​ទៅ​មក​ជាដើម​៕

អត្ថបទទាក់ទង