Grand News Asia Close

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ ទំព័រវីដេអូ បទយកការណ៍ ព័ត៌មានជាតិ 538
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ ៖ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់

នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយនូវវីដេអូមួយដែលមានចំណងជើងថា «ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខ ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់»។

វីដេអូមានរយៈពេល១៦នាទី បានបង្ហាញថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រដែលមានតម្លៃខ្ពស់មហាសាលសម្រាប់ប្រជាជាតិកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ជាមួយគ្នានេះ ការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជានេះ ប្រជាជនកម្ពុជានៅគ្រប់មជ្ឈដ្ឋានបានសម្តែងការគាំទ្រយ៉ាងផុសផុលនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ ដោយពលរដ្ឋកម្ពុជាជឿជាក់យ៉ាងមុតមាំថា ព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយប្រជាជនខ្មែរទាំងប្រុសស្រី គឺតែងរំពឹងចង់ឃើញសមិទ្ធផលដ៏មានតម្លៃនេះលេចចេញជារូបរាងផ្លូវការ។ រដ្ឋាភិបាលអាណត្តិថ្មីទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថានឹងបន្តគម្រោងនេះពីគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ហើយធ្វើយ៉ាងណាសម្រេចឱ្យបានជោគជ័យទាល់តែបាន។

ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ត្រូវបានកំណត់ជាថ្ងៃប្រកាសបើកដំណើរការគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទូទាំងនគរ បានចាត់ទុកថាថ្ងៃចងចាំជាប្រវត្តិសាស្ត្រមួយ ដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់កម្ពុជា ដែលយើងនឹងមានសមិទ្ធផលផ្លូវទឹកដ៏ធំ និងបម្រើផលប្រយោជន៍មហាសាលដល់សេដ្ឋកិច្ចជាតិ និងជាពិសេសគឺការរក្សាបាននូវឯករាជ្យភាពខាងការដឹកជញ្ជូនផ្លូវទឹក ដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈកាលកន្លងទៅ។ ការកសាងសមិទ្ធផលផ្លូវទឹកដ៏មានតម្លៃនេះ គឺអាចឱ្យកម្ពុជាមានច្រកដែលអាចដង្ហើមបានដោយខ្លួនឯង ដែលនេះជាមហិច្ឆតាបង្កប់ដោយស្មារតីស្នេហាជាតិ និងប្រកបដោយគុណតម្លៃខ្ពស់បំផុត របស់ប្រមុខដឹកនាំកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ជាតិសុទ្ធសាធ មិនមែនដើម្បីផលប្រយោជន៍សួនតួរបស់អ្នកដឹកនាំនោះទេ ព្រោះព្រែកជីកហ្វូណនតេជោ នឹងជួយទាំងវិស័យដឹកជញ្ជូន ដែលធ្វើឱ្យកម្ពុជាមានផ្លូវទឹកផ្ទាល់ខ្លួន ឯករាជ្យម្ចាស់ការ ចំណាយតិចជាងមុន ចំណេញពេល និងកាត់បន្ថយរបាំងនានាក្នុងការនាំចេញទំនិញរបស់កម្ពុជា។

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង