Grand News Asia Close

អង្គភាពព័ត៌មាន និង ប្រតិកម្ម រហ័ស បញ្ចេញ ផ្សាយ វីដេអូ ថ្មីក្រោម ចំណងជើងថា៖ «សម្តេចតេជោ ហ៊ុន សែន មេដឹកនាំ ដែល ប្រកាន់ ខ្ជាប់ការ សន្តោស ប្រណី និងស្មារតីបង្រួបបង្រួមជាតិ»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ទំព័រវីដេអូ បទយកការណ៍ 125
អង្គភាពព័ត៌មាន និង ប្រតិកម្ម រហ័ស បញ្ចេញ ផ្សាយ វីដេអូ ថ្មីក្រោម ចំណងជើងថា៖ «សម្តេចតេជោ ហ៊ុន សែន មេដឹកនាំ ដែល ប្រកាន់ ខ្ជាប់ការ សន្តោស ប្រណី និងស្មារតីបង្រួបបង្រួមជាតិ» អង្គភាពព័ត៌មាន និង ប្រតិកម្ម រហ័ស បញ្ចេញ ផ្សាយ វីដេអូ ថ្មីក្រោម ចំណងជើងថា៖ «សម្តេចតេជោ ហ៊ុន សែន មេដឹកនាំ ដែល ប្រកាន់ ខ្ជាប់ការ សន្តោស ប្រណី និងស្មារតីបង្រួបបង្រួមជាតិ»

នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ដែលមានរយៈពេលប្រមាណជាង១០នាទី ដោយបង្ហាញនូវកត្តាសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពសុខដុមរមនាក្នុងសង្គមខ្មែរដែលយើងបានស្គាល់នាពេលបច្ចុប្បន្ននេះ ថា មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែ វាគឺជាផ្លែផ្កាដែលកើតចេញពីទស្សនៈវិជ្ជាដឹកនាំប្រកបដោយការសន្តោសប្រណីនិងស្មារតីបង្រួបបង្រួមជាតិរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា។

វីដេអូរបស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ជាក់ថា ក្នុងមុខតំណែងជាអ្នកកាច់ចង្កូតនាវាកម្ពុជារយៈពេលជាង៣៨ ឆ្នាំមកនេះ មេដឹកនាំខ្មែររូបនេះមិនដែលមើលរំលងទាល់តែសោះនយោបាយបង្រួបបង្រួមជាតិ។ គោលការណ៍គ្រឹះនៃនយោបាយបង្រួបបង្រួមជាតិគឺការសណ្តោសប្រណីនិងអភ័យទោសដល់អ្នកដែលធ្លាប់ប្រឆាំង បើទោះបីជាពួកគេបានប្រើពាក្យសម្តី ធ្វើសកម្មភាពលើសលស់មកលើខ្លួនយ៉ាងណាក្តី។ សម្រាប់មេដឹកនាំខ្មែររូបនេះ សេចក្តីសុខរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋគឺជាអាទិភាពចម្បងជាងអ្វីៗទាំងអស់។

ដើម្បីសេចក្តីសុខរបស់ប្រទេសជាតិនិងប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន តែងតែសណ្តោសប្រណីដល់អ្នកដែលធ្លាប់ប្រព្រឹត្តកំហុសពីអតីតកាល ដែលបានទទួលស្គាល់កំហុសរបស់ខ្លួននិងបង្ហាញចេតនាចង់កែប្រែដើម្បីចូលរួមចំណែកកសាងភាពសុខដុមរមនារបស់សង្គមជាតិ។ ជាក់ស្តែង ចុងក្រោយនេះ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានផ្ញើសារម្តងហើយម្តងទៀតទៅកាន់ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសឲ្យវិលត្រឡប់ចូលស្រុកវិញដោយគ្មានការយកទោសពៃរ៍អ្វីឡើយលើកលែងតែអ្នកដែលមានដីកាតុលាការតាមចាប់ខ្លួន និងជនជ្រុលនិយមម្នាក់ឬមួយក្តាប់តូចដែលមិនព្រមកែប្រែប៉ុណ្ណោះដែលរាជរដ្ឋាភិបាលត្រូវប្រើវិធានការកម្ចាត់ចោលនូវមនោគមន៍វិជ្ជានយោបាយជ្រុលនិយមនេះឲ្យអស់ពីកម្ពុជាតាមគ្រប់រូបភាព។

នយោបាយសន្តោសប្រណីនិងស្មារតីបង្រួបបង្រួមជាតិរបស់សម្តេចតេជោសែនកំពុងបង្កើតឲ្យមានចលនាមហាសាមគ្គីជាតិខ្មែរដ៏ធំមួយ ហើយកាន់តែរីកធំឡើងជាលំដាប់។ មហាសាមគ្គីជាតិខ្មែរនេះនឹងនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ សុខសានដោយគ្មាននរណាអាចរារាំងបានឡើយ៕
សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង