Grand News Asia Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី៖ « សន្តិភាពនិងស្ថិរភាពនយោបាយ មានតម្លៃលើសអ្វីៗទាំងអស់សម្រាប់កម្ពុជា»

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ បទយកការណ៍ 121
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី៖ « សន្តិភាពនិងស្ថិរភាពនយោបាយ មានតម្លៃលើសអ្វីៗទាំងអស់សម្រាប់កម្ពុជា» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូថ្មី៖ « សន្តិភាពនិងស្ថិរភាពនយោបាយ មានតម្លៃលើសអ្វីៗទាំងអស់សម្រាប់កម្ពុជា»

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀតមានរយៈពេលជាង១៣នាទី ក្រោមចំណងជើងថា សន្តិភាពនិងស្ថិរភាពនយោបាយ មានតម្លៃលើសអ្វីៗទាំងអស់សម្រាប់កម្ពុជា» ។ វីដេអូ បានរំលេចនូវខ្លឹមសារ ដោយបង្ហាញថា នៅពេលដែលប្រទេសជាច្រើនកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមនិងអស្ថិរភាព សេដ្ឋកិច្ចពិភពលោកក៏កំពុងតែជួបនូវភាពមិនច្បាស់លាស់។ ការបាត់បង់ជីវិតមនុស្ស ការធ្លាក់ខ្លួនរបួសពិការ ភាពខ្ទេចខ្ទាំនៃហេដ្ឋារចនាសម្ព័ន្ធសង្គម វិបត្តិជនភៀសខ្លួន វិបត្តិស្បៀងអាហារ អតិផរណាទំនិញ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល សុទ្ធសឹងតែជាផលវិបាកជាក់ស្តែងនៃសង្គ្រាម និងអស្ថិរភាពនយោបាយក្នុងបណ្តាប្រទេសជាច្រើនដែលកំពុងក្លាយជាបញ្ហាប្រឈមដ៏ធំរបស់ពិភពលោក។ ស្ថានភាពបែបនេះពិតជាបាន និងកំពុងជំរុញឲ្យថ្នាក់ដឹកនាំពិភពលោកក៏ដូចជាមហាជនទូទៅបានដង្ហោយហៅរកសន្តិភាព។

ងាកមកមើលប្រទេសកម្ពុជាយើងវិញ! សង្គ្រាមវិនាសកម្មបានក្លាយជាអតីតកាលទៅហើយ។ ប្រជាពលរដ្ឋខ្មែរដែលមានវ័យចំណាស់ក៏បានរសាយចិត្តពីសោកនាដកម្មនេះទៅវិញដែរ។ ចំណែកយុវវ័យជំនាន់ក្រោយវីញ ក៍ពួកគេស្ទើរតែមិនជឿថា សង្គ្រាមធ្លាប់បានកើតឡើងនៅលើទឹកដីរបស់ខ្លួនឡើយ។

សន្តិភាពនិងស្ថិរភាពនយោបាយរឹងមាំនិងស្ថិតស្ថេរបានយូរក៍មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបគឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ដោយយល់អំពីទុក្ខលំបាក និងគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋដែលហែលឆ្លងកាត់ភ្លើងសង្គ្រាម និងដោយមិនចង់ឃើញកូនចៅខ្មែរជំនាន់ក្រោយមានវាសនាអភ័ព្វដូចរាមច្បងសម័យមុន ប្រមុខដឹកនាំកម្ពុជារូបនេះបានផ្តល់អាទិភាពជាចម្បងបំផុតទៅលើការការពារសន្តិភាពនិងស្ថិរភាពនយោបាយក្នុងប្រទេសឲ្យខាងតែបាន បើទោះជាក្នុងតម្លៃណាក៏ដោយពីព្រោះសន្តិភាពនិងស្ថិរភាពនយោបាយពិតជាមានតម្លៃលើសអ្វីៗទាំងអស់សម្រាប់កម្ពុជា។
ក្នុងន័យនេះ ការចាប់ខ្លួននិងការផ្តន្ទាទោសជនទាំងឡាយណាដែលឃុបឃិតជាមួយបរទេស ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដ៍ចាំបាច់ជៀសមិនបាន នៃការធានានូវសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា។ ដោយយល់យ៉ាងច្បាស់អំពីល្បិចកលដ៏ពិសពុលរបស់ក្រុមមេដឹកនាំនៃចលនាបដិវត្តន៍ពណ៌ដែលជាកូនជឹងកូនអុករបស់ពួកបរទេស ទើបរាជរដ្ឋាភិបាលកម្ពុជាសំរេចចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់កុំឲ្យក្រុមនេះបំផ្លាញសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជាជាដាច់ខាត។
ខ្លឹមសារវីដេអូ ក៏បានសង្កត់ធ្ងន់ផងដែរថា គ្មានវត្ថុអ្វីមួយឬបុគ្គលណាម្នាក់ ឬគណបក្សនយោបាយណាមួយ អាចមានតម្លៃស្មើនឹងសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់ប្រទេសកម្ពុជា បានឡើយ។ ប្រជាពលរដ្ឋខ្មែរដែលឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាម
ពិតជាស្រុះស្រួលគ្នាក្នុងការគាំទ្រចំពោះរាល់វិធានការចាំបាច់ទាំងឡាយណាដែលមានគោលដៅធានាការពារសន្តិភាព ការដកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ជាថ្នូរនឹងភាពសុខសាន្តរបស់ពលរដ្ឋទូទាំងនគរគ្មានអ្វីគួរឲ្យចម្លែកឡើយ។ ប្រជាពលរដ្ឋខ្មែពិតជាឈរនៅខាងសន្តិភាពហើយគាំទ្ររាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលប្រឆាំងនឹងបុគ្គលណាដែលប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។ សន្តិភាពនិងស្ថិរភាពនយោបាយមានតម្លៃលើសពីអ្វីទាំងអស់សម្រាប់កម្ពុជា។
សូមគោរពអញ្ជើញទស្សនាវីដេអូ៖

អត្ថបទទាក់ទង