Grand News Asia Close

ទស្សន:មិត្តអ្នកអាន៖ ៧៣ឆ្នាំបក្សកាន់អំណាចដ៏មានឥទទ្ធិពលនៅតែជាបង្អែកដ៏រឹងមំា សម្រាប់ជាតិនិងប្រជាជនកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ ព័ត៌មានជាតិ 221
ទស្សន:មិត្តអ្នកអាន៖ ៧៣ឆ្នាំបក្សកាន់អំណាចដ៏មានឥទទ្ធិពលនៅតែជាបង្អែកដ៏រឹងមំា សម្រាប់ជាតិនិងប្រជាជនកម្ពុជា ទស្សន:មិត្តអ្នកអាន៖ ៧៣ឆ្នាំបក្សកាន់អំណាចដ៏មានឥទទ្ធិពលនៅតែជាបង្អែកដ៏រឹងមំា សម្រាប់ជាតិនិងប្រជាជនកម្ពុជា

ថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៤ គឺជាខួបទី៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ឆ្នាំនេះ ថ្នាក់ដឹកនាំកំពូល មន្ត្រីគណបក្ស សមាជិក សមាជិកា និងប្រជាជនកម្ពុជាដ៏ច្រើលើសលប់នៅទូទាំងប្រទេសបានប្រារព្ធពិធីអបអរយ៉ាងអធិកអធម និងដឹងគុណបំណាច់ដ៏ធំធេងរបស់វីរ:យុទ្ធមិត្ត ដែលបានពលីជីវិតដើម្បីជ្រោងទង់គណបក្សឱ្យមានភាពរឹងមាំ មកដល់បច្ចុប្បន្ន។

ភាពរឹងមាំនេះដោយសារតែមានការចូលរួមគាំទ្រពីប្រជាជនគ្រប់ស្រទាប់វណ្ណ:ហើយពួកគាត់បានផ្តល់ទំនុកចិត្តឱ្យដឹកនាំ និងអភិវឌ្ឍប្រទេសពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតដោយភាពជឿជាក់។
គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីរំដោះឯករាជ្យជាតិ។ ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយប្រជាជន និងធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន និងប្រទេសជាតិជារៀងរហូតមក។

ក្នុងនាមខ្ញុំជាអ្នកតាមដានស្ថានការណ៍នយោបាយនិងដំណើរការប្រជាធិបតេយ្យមួយរូបនៅកម្ពុជា បានកត់សម្គាល់ឃើញថា រយៈពេល ៤៥ឆ្នាំក្រោយការរំដោះប្រទេសចេញពីរបប ប៉ុល ពត ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជាបានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនរាប់មិនអស់ ក្នុងនោះរួមមាន៖
១/ បានប្រមូលកម្លាំងអ្នកស្នេហាជាតិក្រោកឈរឡើងតស៊ូ បង្កើតបានជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរំដោះប្រទេសនៅថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។
២/ ក្រោយថ្ងៃរំដោះ គណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រជាជនវិញនូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចំបងរបស់មនុស្សជាតិ និងសិទ្ធិសេរីភាពផ្សេងៗទៀតរួមទាំង ដំណើរលទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលត្រូវបាន បាត់បង់ទាំងស្រុងក្នុងរបបបនប្រល័យពូជសាសន៍ប៉ុលពត។
៣/ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលក្នុងដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងបង្អែកដែលមិនអាចខ្វះបានក្នុងការអនុវត្តដោយជោគជ័យនូវកិច្ចព្រមព្រៀងនេះ ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងនេះត្រូវបានដាក់បញ្ចូលឱ្យអនុវត្តនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
៤/ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាប្រមុខ ដោយបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។
៥/ គណបក្សប្រជាជនកម្ពុជាបានការពារ ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឲ្យរីកចម្រើនឥតឈប់ឈរសម្រេចបានការបោះឆ្នោតជាបន្ដបន្ទាប់ប្រកដដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ទាំងសកល និងអសកល។
៦/ គណបក្សប្រជាជនកម្ពុជាក៏បានដឹកនាំការស្ដារ និងកសាងសេដ្ឋកិច្ច សង្គមឡើងវិញពីចំណុចសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាជំហានៗ ដែលជាមូលដ្ឋានគ្រឹ: សម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន និងតទៅអនាគត។
៧/ ឆ្លើយតបចំពោះការគាំទ្ររបស់ប្រជាជនដែលបន្តផ្តល់ទំនុកចិត្តឱ្យដឹកនាំប្រទេសតាមរយ:សន្លឹកឆ្នោតក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ដជំរុញការអនុវត្តកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ ជាអាទិ៍ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាដើម ដើម្បីធានាអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ ព្រមទាំងលើកកម្ពស់ស្មារតីចូលរួមដ៏សកម្ម របស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ដូចខ្លឹមសារសំខាន់ៗ៧ចំណុចបានរៀបរាប់ខាងលើ ប្រជាជនកម្ពុជាអាចវាយតម្លៃដោយសុទ្ធិដ្ឋិនិយមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត។ ដោយសារតែមើលឃើញពីភាពចាស់ទុំក្នុងការដឹកនាំ និងមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនបែបនោះហើយ ទើបបានជាថ្មីៗនរះមានបងប្អូនយើងមួយចំនួនដែលធ្លាប់ចាញ់បោកការឃោសនាអកុសល របស់គណបក្សប្រឆាំងបានភ្ញាក់រលឹកចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី។

បងប្អូនដែលបានភ្ញាក់រលឹកទាំងនោះបានប្តេជ្ញាចិត្តរួមកម្លាំងជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រធាន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។ តាមរយៈស្មារតីឯកភាពជាតិនិងកម្លាំងចូលរួមគាំទ្រយ៉ាងច្រើនលើសលុបពីស្រទាប់មហាជនគ្រប់មជ្ឈដ្ឋាន និងយុទ្ធសាស្ត្រដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចប្រធានបក្ស យើងជឿជាក់យ៉ាងមុតមាំគណបក្សប្រជាជនកម្ពុជា នឹងនៅតែជាគណបក្សមានឥទទ្ធិពលនៅតែជាបង្អែកដ៏រឹងមំា សម្រាប់ជាតិនិងប្រជាជនកម្ពុជា៕

ដោយ ៖ ឌី វីរ: (អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា)

អត្ថបទទាក់ទង