Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 229
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់

ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដែលប្រារព្ធនៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ រាជរដ្ឋាភិបាល បានពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលគ្របដណ្តប់ប្រជាពលរដ្ឋ ៦,៨លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមប្រជាពលរដ្ឋ៦លាន៨សែននោះរួមមាន៖ ទី១-សមាជិក បសស ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តសរុបជាង២លាន១សែននាក់ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់ ទី៣-មូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋនៃគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មាន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជន២លាន៨សែននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនទៅដល់ប្រជាជននៃក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជាង១០ម៉ឺននាក់ផងដែរ៕

អត្ថបទទាក់ទង