Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យអង្គវេទិការដ្ឋាភិបាលឌីជីថល យកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 201
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យអង្គវេទិការដ្ឋាភិបាលឌីជីថល យកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យអង្គវេទិការដ្ឋាភិបាលឌីជីថល យកចិត្តទុកដាក់លើចំណុចគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា អង្គវេទិកា គប្បីយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥ ដូចខាងក្រោម៖

ទី១- ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលម៉្យាងនាំឱ្យមានការជំរុញនវានុវត្ត បង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃលំហូរទិន្នន័យ ឯកជន ប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះ ឆ្លងកាត់ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសាយប័រជាដើម។

ទី២- ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី បរិវត្តកម្មរដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់អភិក្រមរដ្ឋាភិបាលទាំងមូល និងការបើកចំហរសម្រាប់ការចូលរួមពីគ្រប់តួអង្គ។

ទី៣- ការធ្វើសុខដុមនីយកម្មគោលនយោបាយ បទបញ្ញត្តិ ស្តង់ដាររវាងប្រទេសក្នុងតំបន់ដើម្បីជួយសម្រួលនៅក្នុងការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជាការពង្រីកនូវការចែករំលែក ចំណេះដឹង និងបទពិសោធន៍។

ទី៤- ការកំណត់ចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្រ្តជំរុញសម្ទុះនៃការបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ។

ទី៥- ការពង្រឹងយន្តការតំបន់ដើម្បីឆ្លើយតបនឹងសន្តិសុខសាយប័រ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ជាអាទិ៍ ការឆបោកតាមប្រព័ន្ធអនឡាញ និងព័ត៌មានក្លែងក្លាយជាដើម៕

អត្ថបទទាក់ទង