Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 688
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺជាការបន្តយុទ្ធសាស្ត្រចតុកោណ ពោលគឺរាជរដ្ឋាភិបាល មិនមែនធ្វើបដិវត្តគោលនយោបាយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ កំពុងតែអនុវត្តន៍នូវគោលនយោបាយដដែល ប៉ុន្តែអ្វីដែលប្រែប្រួល គឺការជ្រើសរើសអាទិភាព និងវិធីសាស្រ្តក្នុងការធ្វើដើម្បីសម្រេចគោលដៅដែលទាមទារត្រូវមាននវានុវត្តន៍និងភាពច្នៃប្រឌិត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បើសិនពុំមានលំនឹងនៃគោលនយោបាយនោះទេ ពោលគឺចេះតែផ្លាស់ប្តូរគោលនយោបាយរៀងរាល់អាណត្តិនោះ រាជរដ្ឋាភិបាល នឹងមិនអាចសម្រេចបានតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួនបានឡើយ៕

 

 

អត្ថបទទាក់ទង