Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍និងឧស្សាហកម្ម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 212
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍និងឧស្សាហកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កត្តាសន្តិសុខ គឺជាកត្តាចម្បងសម្រាប់តំបន់ទេសចរណ៍និងឧស្សាហកម្ម

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ – Special Programme to Promote Investment in Preah Sihanouk Province 2024» នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាសន្តិសុខ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍគ្រប់បែបយ៉ាង ហើយកត្តាសន្តិសុខនេះហើយ ដែលដើរតួនាទីចម្បងក្នុងការការពារតំបន់ទេសចរណ៍ និងតំបន់ឧស្សាហកម្មផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏មានផងដែរការផ្តោតសំខាន់ទៅលើភូមិ-ឃុំមានសុវត្ថិភាព ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំប្រឹងប្រែង និងចាត់វិធានការឱ្យមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរ គណៈបញ្ជាការឯកភាព កងរាជអាវុធហត្ថ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ តាមរយៈការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តព្រះសីហនុ៕

 

អត្ថបទទាក់ទង