Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 235
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស

 

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាប និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀបចំផែនទីតំបន់ការពាររួចដើម្បីរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាអភិរក្សបឹងទន្លេសាប ត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។

លើសពីនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការការពារបឹងទន្លេសាប ដើម្បីទុកចិញ្ចឹមប្រជាជនទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលនឹងខិតខំរកលទ្ធភាពដើម្បីស្តារបឹងទន្លេសាបបន្ថែមទៀត។ ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់បឹងទន្លេសាប ត្រូវតែទប់ស្កាត់ការទន្រ្ទាន្តដីតំបន់៣ឱ្យបានផងដែរ៕

 

អត្ថបទទាក់ទង