Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 791
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងរយៈពេល ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ មក រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ប្រមាណជិត ១៣០០លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋប្រមាណ ៧ម៉ឺនគ្រួសារ នៅក្នុងខណៈពេលដែលពិភពលោកកំពុងមានបញ្ហា២ ផ្ទួនគ្នា ដែលរួមមានជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសេដ្ឋកិច្ច ដែលបង្កឡើងដោយសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ាថែមទៀតផង។

សម្តេចធិបតី បានថ្លែងដូចនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី បានថ្លែងបន្តថា ចាប់តាំងពីឆ្នាំ២០២២ មក រាជរដ្ឋាភិបាលរដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារអតិផរណា។ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រានៃភាពក្រីក្រ ធ្លាក់ចុះនៅក្រោម ១០% តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០៕

អត្ថបទទាក់ទង