Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 798
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឱ្យចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ហើយត្រូវគូសផែនទី និងបោះបង្គោលព្រំឱ្យមានសុក្រឹតភាព ដើម្បីធានាការគ្រប់គ្រងបឹងទន្លេសាបឱ្យបានល្អប្រសើរ។

បន្ថែមពីលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យបានចប់សព្វគ្រប់ ដោយផ្អែកលើគោលការណ៍សុក្រឹតភាព ចីរភាព និងប្រសិទ្ធភាព៕

 

អត្ថបទទាក់ទង