Grand News Asia Close

ឯកសារសំខាន់ចំនួន២ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ អាស៊ាន-ជប៉ុន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 315
ឯកសារសំខាន់ចំនួន២ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ អាស៊ាន-ជប៉ុន ឯកសារសំខាន់ចំនួន២ ត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ អាស៊ាន-ជប៉ុន

នៅក្នុងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន មានឯកសារដ៏សំខាន់ចំនួន២ ត្រូវបានអនុម័ត ដែលជាឯកសារគោលតម្រង់ទិសនៃការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត ក្នុងការបើកទំព័រថ្មីនៃទំនាក់ទំនងអាស៊ាន-ជប៉ុន សម្រាប់ការលើកតម្កើងសន្តិភាព ការរីកចម្រើនរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត។

ឯកសារដ៏សំខាន់ទាំង២នោះរួមមាន៖ ទី១-សេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលជឿទុកចិត្តគ្នា និងទី២- ផែនការអនុវត្តន៍នៃសេចកក្តីប្រកាសចក្ខុវិស័យរួមនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុន ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែនការអនុវត្តន៍នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្រ្តដែលបានអនុម័តកាលពីឆ្នាំ២០១៣។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សវវរីយ៍៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕

អត្ថបទទាក់ទង