Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិជំងឺកូវីដ-១៩

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 361
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិជំងឺកូវីដ-១៩ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិជំងឺកូវីដ-១៩

ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ « ទាំងអស់គ្នាដើម្បីទេសចរណ៍ » នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍យើង បានរងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការបិទជើងយន្តហោះ និងបិទទ្វារក្រុមហ៊ុនបម្រើសេវាទេសចរណ៍នានា ដែលបានធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ការងារផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាមានវិបត្តិសាកលកូវីដ-១៩ក៏ដោយ ក៏រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការមានប្រសិទ្ធភាពជាបន្តបន្ទាប់ រួមមានទាំងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រហូតធ្វើឱ្យយើងអាចបើកដំណើរការប្រទេសតាំងពីចុងឆ្នាំ២០២១៕

អត្ថបទទាក់ទង