Grand News Asia Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ នៃព្រះរាជពិធីបុណ្យអុំទូកគឺ ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 194
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ នៃព្រះរាជពិធីបុណ្យអុំទូកគឺ ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ នៃព្រះរាជពិធីបុណ្យអុំទូកគឺ ជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកប​ដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញ និង​តាមបណ្តាខេត្តក្រោមម្លប់សុខ​សន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែង​ក្នុង​សណ្តាប់ធ្នាប់យ៉ាង​ល្អប្រសើរ។ នេះ​ជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់​រាជរដ្ឋាភិបាល​បន្ត​វេន​អាណត្តិ​ទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យ នៃព្រះរាជពិធីបុណ្យប្រពៃណី​ជាតិ​ដ៏ធំក្នុង​ឆ្នាំ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើង​ដោយ​សម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និង​ស្ថិរភាពស​ង្គម​នេះ​ហើយ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​សម្រាប់​ការ​កម្សាន្ត​សប្បាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ជាភ្ញៀវ​ទេសចរ​បរទេស។

ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះ គឺជាជោគជ័យ នៃវិស័យទេសចរណ៍កម្ពុជា​ពី​ព្រោះ​តាម​រយៈ​ព្រឹត្តិការណ៍នេះ មានអ្នកទេសចរ​ក្នុង​ស្រុក​ជា​ច្រើន​លាន​នាក់​បាន​ចូល​រួម​ធ្វើ​ដំណើរ​កម្សាន្ត​នៅគ្រ​ប់​ទិសទីជាពិសេសក្នុងរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុង​ឱកាសនោះដែរក៏មានភ្ញៀវទេសចរបរទេសជាច្រើនបានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្ស​យ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍​កម្ពុជា​មាន​ភាព​រស់​រវើកឡើ​ង​វិញ​បន្ទាប់​ពី​វិបត្តិកូវីដ១៩។

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋានសបញ្ជាក់ឱ្យឃើញថា រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​តាំង​ពី​សម័យ​សម្តេចតេជោ​រហូត​ដល់​រាជ​រដ្ឋាភិបាល​បន្ត​វេន​ដឹក​នាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេស ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាងឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និង​ទទួល​បានការសប្បាយរីករាយ មានស្នាមញញឹម​ប្រកប​ដោយ​ក្តី​សង្ឃឹម​ចំពោះ​ជោគ​វាសនា​អនាគត​របស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀតមិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាលដឹកនាំ​​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះនឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលអាណត្តិទី៧សម្រេច​បានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ និង​ដោយ​មាន​ការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទទាក់ទង