Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេចតេជោ កម្ពុជាបានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយរក្សាបាននូវលំនឹងសង្គមសេដ្ឋកិច្ច និងឈានទៅបើកប្រទេសឡើងវិញ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 322
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេចតេជោ កម្ពុជាបានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយរក្សាបាននូវលំនឹងសង្គមសេដ្ឋកិច្ច និងឈានទៅបើកប្រទេសឡើងវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេចតេជោ កម្ពុជាបានយកឈ្នះលើសមរភូមិកូវីដ-១៩ ដោយរក្សាបាននូវលំនឹងសង្គមសេដ្ឋកិច្ច និងឈានទៅបើកប្រទេសឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីជាកម្ពុជាបន្តរងនូវផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើង រាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា រាជរដ្ឋាភិបាលនៅតែរក្សាគោលដៅសម្រេចមហិច្ឆិតារបស់ខ្លួនដដែល ពោលគឺនឹងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ថ្លែងក្នុងឱកាសអញ្ជើញជាអិបតីក្នុងពិធី «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣» ស្តីពី «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយ ភាពធន់ និរន្តរភាព និងបរិយាប័ន្ន» ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយឈរលើស្មារតី «រក្សាសមិទ្ធិផលចាស់ បង្កើតសមិទ្ធិផលថ្មី» និងគិតគូរជាសកល រដ្ឋាភិបាលអណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និង ចីរភាព៕

អត្ថបទទាក់ទង