អត្ថបទទី ២ — ការលួចដោយមើលមិនឃើញ៖ ការបាត់បង់ដោយមិនដឹងខ្លួន “ប្រភេទនៃការបាត់បង់ដែលគ្រោះថ្នាក់បំផុត គឺជាការបាត់បង់ដែលអ្នកមិនដែលបានឃើញវាកើតឡើង។”
នៅឆ្នាំ 2013 ក្រុមហ៊ុន Target ដែលជាក្រុមហុ៊នបណ្តាញលក់រាយដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ត្រូវបានចោរព័ត៌មានវិទ្យាលួចទម្លុះចូលប្រព័ន្ធតាមរយៈព័ត៌មានគណនី (credentials) របស់អ្នកផ្គត់ផ្គង់ប្រព័ន្ធម៉ាស៊ីនត្រជាក់ (HVAC)។
