ឯកឧត្តម ប៉ែន បូណា៖ តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំដោះជីវិតខ្មែរឱ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន គេស្រែកថាសិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ? ទាល់តែកើតសង្គ្រាមកាប់សម្លាប់គ្នាបង្កវិនាសកម្មផ្តាច់ផ្តិលជីវិតមនុស្សស្ទើរមិនលស់ថ្ងៃដែលកំពុងកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចសព្វថ្ងៃទើបហៅថា ស្ថានភាពសិទ្ធិមនុស្សដើរទៅមុខឬ? កម្ពុជាឈានឆ្ពោះទៅមុខជានិច្ចមិនបែរថយក្រោយឡើយ។ គ្រាន់តែចាត់វិធានការផ្លូវច្បាប់ប្រឆាំងមនុស្សមួយក្តាប់តូចដែលប៉ុនប៉ងបង្កចលាចលសង្គម និងប៉ុនប៉ងបំផ្លាញសុខសន្តិភាពដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បែរជាស្រែកថាព្រួយបារម្ភនិងថ្កោលទោសអំពីការរឹតត្បិតសេរីភាព និងការរំលោភសិទ្ធិមនុស្ស? តើគេចង់ឱ្យខ្មែររស់ក្នុងសន្តិភាពឬក្នុងភ្លើងសង្គ្រាម?