លិខិតមិត្តអ្នកអាន៖យុទ្ធសាស្ត្ររបស់ថៃក្នុងការរំលោភគោលការណ៍ Status Quo និងការបន្ទច់បង្អាក់យន្តការ JBC និង GBC
សកម្មភាពថ្មីៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលមានការចូលរួមពីព្រះសង្ឃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ និងរូបសំណាកព្រះពុទ្ធនៅលើទីតាំងជម្លោះព្រំដែនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ មិនមែនជារឿងចៃដន្យនោះទេ។ ក្នុងក្រសែភ្នែករបស់អ្នកវិភាគភូមិសាស្ត្រនយោបាយ នេះគឺជាយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នាយ៉ាងស៊ីជម្រៅ ដើម្បីផ្លាស់ប្តូរតថភាពជាក់ស្តែងនៅលើដី (De facto)