Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះជំនឿក្នុងគ្រប់សាសនាទាំងអស់ ត្រូវបានធានា និងការពារដោយច្បាប់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 204
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះជំនឿក្នុងគ្រប់សាសនាទាំងអស់ ត្រូវបានធានា និងការពារដោយច្បាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាគ្មានជម្លោះសាសនាទេ ព្រោះជំនឿក្នុងគ្រប់សាសនាទាំងអស់ ត្រូវបានធានា និងការពារដោយច្បាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន ១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងពេលនេះ ប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយសារការគោរពជំនឿសាសនារបស់ខ្លួនឡើយ។ ផ្ទុយទៅវិញ ការគោរព ការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានធានា និងការពារ នៅក្នុងលក្ខខណ្ឌដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ។ ពោលគឺគេអាចនិយាយបានថា «គ្មានជម្លោះសាសនានៅកម្ពុជាទេ» ដែលជាតថភាពមួយ ដែលយើងគួរមានមោទនភាព ព្រោះបើប្រៀបធៀបជាមួយប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនា ពេលខ្លះបានបង្កជម្លោះបែកបាក់ប្រជាជននិងប្រជាជននៅក្នុងសហគមន៍ រហូតដល់ទៅបង្កើតបានជាសង្គ្រាម ធ្វើឱ្យមនុស្សរាប់ពាន់ រាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិត៕

អត្ថបទទាក់ទង