Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អតីតតំបន់សមរភូមិក្តៅ បានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 620
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អតីតតំបន់សមរភូមិក្តៅ បានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អតីតតំបន់សមរភូមិក្តៅ បានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កាលពីដើម តំបន់សូត្រនិគមនេះ ជាតំបន់សមរភូមិវាយគ្នារហូតដល់ឆ្នាំ១៩៩៨ រវាងកងទ័ពរដ្ឋាភិបាលជាមួយកងកម្លាំងខ្មែរក្រហម ហើយផ្លូវសម្រាប់ធ្វើដំណើរពីទីរួមខេត្តមកកាន់តំបន់នេះ ពោរពេញទៅដោយគ្រាប់មីន ការច្បាំងគ្នា និងការស្លាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អតីតសមរភូមិក្រៅ បច្ចុប្បន្នបានប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ ហើយជាតំបន់សេដ្ឋកិច្ចបន្ថែមទៀត ពោលគឺសេដ្ឋកិច្ចឧស្សាហកម្ម និងសេដ្ឋកិច្ចពហុបំណង ដោយបានជួយបំពេញបន្ថែមទៅលើវិស័យទេសចរណ៍ដល់អ្នកខេត្តសៀមរាប ដែលនេះហើយជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ក្នុងការសម្រេចជ្រើសរើសទីតាំងព្រលានយន្តហោះថ្មីនេះឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕

 \ 

អត្ថបទទាក់ទង