Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អនៅក្នុងព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 174
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អនៅក្នុងព្រះរាជពិធីបុណ្យអុំទូក សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អនៅក្នុងព្រះរាជពិធីបុណ្យអុំទូក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរយឱ្យបានល្អ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដើម្បី ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធានាការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ និងអន្ដរជាតិក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឱ្យខាងតែបានផងដែរ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បង្កើនការគ្រប់គ្រងលើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត៕

អត្ថបទទាក់ទង