សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់ពីរុស្ស៊ីទៅអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារសង្រ្គាម
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការសោកស្តាយចំពោះស្ពានវែងមួយដែលតភ្ជាប់រវាងប្រទេសរុស្ស៊ី ជាមួយប្រទេសអ៊ុយក្រែន ដែលបានហិនហោចទៅវិញដោយសារសង្រ្គាម និងបានលើកឡើងទៀតថា បើសិនជាអាចលើកស្ពាននោះមកដាក់នៅលើទឹកដីកម្ពុជាវិញ មិនដឹងជាល្អយ៉ាងណាទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។
ទន្ទឹមនឹងនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ទើបយើងអាចថែរក្សាសមិទ្ធផលនានាដែលមានស្រាប់ និងអាចបង្កើតសមិទ្ធផលថ្មីៗជាច្រើនថែមទៀតបាន៕