សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនៅថ្ងៃនេះ កើតឡើងដោយសារកត្តាសុខសន្តិភាព ដូចនេះ យើងត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យបានគង់វង្ស ទើបយើងមានឱកាសក្នុងការអភិវឌ្ឍប្រទេសរបស់យើងជាបន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាប្រទេសយើងមានសង្រ្គាម យើងច្បាស់ជាជាប់វាយប្រយុទ្ធគ្នា គ្មានពេលវេលាក្នុងការកសាងប្រទេសនោះទេ មានតែបំផ្លាញសមិទ្ធផលនានាដែលមានស្រាប់ថែមទៀតផង៕