Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 149
សម្តេចធិបតី ហ៊ុន ម៉ាណែត ឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់

នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ និងឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់ដែលជាម្ចាស់ប្រទេស និងជាម្ចាស់នៃរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ឱ្យខិតខំបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព៕

 

 

អត្ថបទទាក់ទង