Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រគល់ការងារនិងដាក់ទិសដៅដល់ក្រសួងការងារ គឺផ្តោតទៅលើការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ 178
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រគល់ការងារនិងដាក់ទិសដៅដល់ក្រសួងការងារ គឺផ្តោតទៅលើការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រគល់ការងារនិងដាក់ទិសដៅដល់ក្រសួងការងារ គឺផ្តោតទៅលើការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលដាក់ចេញដោយគណបក្សប្រជនកម្ពុជា គឺដើម្បីប្រជាពលរដ្ឋ ១៧ លាននាក់ ដែលជាអ្នកមានអំណាច។

សម្តេចបានថ្លែងបន្តថា យើងដាក់គោលដៅ យើងចេញ យើងរៀបចំជាផែនការដើម្បីធ្វើ យើងចាត់តាំងអនុវត្ត ដើម្បីឱ្យពលរដ្ឋទទួលផលជាបណ្ដើរៗគិតពីអាណត្តិនេះទៅតែម្ដង។ ហើយគោលការណ៍ដែលបានដាក់ចេញនេះ ផ្តោតជាពិសេសលើយុវជនដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ និងបងប្អូនកម្មករកម្មការនី។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចបានគូសបញ្ជាក់ថា ផែនការនិងគោលនយោបាយរបស់យើងមានហើយ ដូច្នេះសូមអោយក្រសួងការងារធ្វើការជាមួយវិស័យឯកជនដើម្បីផ្សព្វផ្សាយព័ត៌មានអោយ​ពលរដ្ឋបានដឹង។

សម្តេចធិបតី ហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា គោលដៅនៃការបណ្តុះបណ្តាលគឺធ្វើឱ្យចប់ ឱ្យចេះ ឱ្យពលរដ្ឋមានការងារធ្វើល្អត្រឹមត្រូវ ហើយក្រុមហ៊ុននឹងទទួលបានបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដូច្នេះពួកគេត្រូវរួមគ្នាជួយដល់អ្នកបណ្តុះបណ្តាល និងជំរុញការអនុវត្ត៕

អត្ថបទទាក់ទង