Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 97
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំ មន្ទីរពេទ្យជាតិតេជោសន្តិភាព នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់នូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ គឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពន់ដល់មន្ទីរពេទ្យផ្សេងៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញនូវសេចក្តីសង្ឃឹមថា «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ៕

 

អត្ថបទទាក់ទង