Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការពារ និងសុវត្ថិភាព

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 183
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការពារ និងសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រពលរដ្ឋ និងនិស្សិតខ្មែរ ទទួលបានការពារ និងសុវត្ថិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ជូនដល់ជនរួមជាតិឱ្យបានជ្រាប ជាពិសេសនិស្សិតរបស់កម្ពុជា ដែលបានកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតខ្មែរ គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលពិធីនេះ បានរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា រាជរដ្ឋាភិបាល បានកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់យ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ជាប់ជាប្រចាំ ទាំងយប់ ទាំងថ្ងៃ ដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋរបស់យើងជានិស្សិតខ្មែរ ទទួលបានការពារ និងទទួលបានសុវត្ថិភាពរបស់ខ្លួន។ សម្តេចធិបតី ថ្លែងបន្ថែមថា ខ្មែរនៅអ៊ីស្រាអែលសរុបមានចំនួន៤៥៤នាក់ ក្នុងនោះបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព ចំនួន៣២៣នាក់ នៅសល់១៣១នាក់ដែលនឹងត្រូវជម្លៀសបន្ដ។

សូមជម្រាបជូនថា ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូតកម្ពុជា និងអាជ្ញាធរអ៊ីស្រាអែល មាននិស្សិត និងពលរដ្ឋខ្មែរចំនួន ៣២៣នាក់ បានមកដល់ទីតាំងសុវត្ថិភាពហើយ ក្នុងនោះមាននិស្សិតខ្មែរ ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា (តំបន់ក្រហម)៕

 

អត្ថបទទាក់ទង