Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យគ្រូបង្រៀន និងមាតាបិតាសិស្ស ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងការសិក្សារបស់សិស្ស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 186
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យគ្រូបង្រៀន និងមាតាបិតាសិស្ស ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងការសិក្សារបស់សិស្ស សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យគ្រូបង្រៀន និងមាតាបិតាសិស្ស ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងការសិក្សារបស់សិស្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កត្តាឪពុកម្តាយ មានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកជាមួយលោកគ្រូ អ្នកគ្រូដើម្បីពង្រឹងការសិក្សារបស់សិស្សឱ្យមានគុណភាព សីលធម៌ និងឥរិយាបថ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គ្រូ និងឪពុកម្តាយ ត្រូវមានការទុកចិត្តគ្នា និងចូលរួមទាំងអស់គ្នា ដើម្បីការសិក្សារបស់សិស្សមានគុណភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា មានករណីឪពុកម្តាយខ្លះ កាន់ជើងកូន មិនទាន់ដឹងរឿងពិតច្បាស់លាស់ផង ចេញមកជេរគ្រូនៅតាមបណ្តាញសង្គម ដែលប្រការនេះធ្វើឱ្យលោកគ្រូ អ្នកគ្រូ មានការខកចិត្តក្នុងការអប់រំសិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ឪពុកម្តាយ ក៏មិនមែនស្រឡាញ់កូន រហូតឱ្យកូនរបស់ខ្លួនធ្វើមិនល្អ ឬក្លាយជាក្មេងទំនើងនោះដែរ៕

អត្ថបទទាក់ទង