Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកលក់ដូរអាហារនៅតាមសាលារៀនគិតគូរពីសុខភាពរបស់សិស្ស

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 188
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកលក់ដូរអាហារនៅតាមសាលារៀនគិតគូរពីសុខភាពរបស់សិស្ស សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកលក់ដូរអាហារនៅតាមសាលារៀនគិតគូរពីសុខភាពរបស់សិស្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អ្នកលក់ដូរអាហារនៅតាមសាលារៀនទាំងរដ្ឋ និងឯកជន គួរគិតគូរពីបញ្ហាសុខភាពរបស់សិស្សជាចម្បងព្រោះថាសុខភាពមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នាយកសាលារៀននីមួយៗ គណៈគ្រប់គ្រងសាលារៀន គួរចកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់សិស្ស ដោយធ្វើការណែនាំទៅដល់អ្នកលក់ដូរអាហារនៅតាមសាលារៀនឱ្យចូលរួមជួយគិតគូរពីសុខភាពរបស់សិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្តេចមិនមែនតម្រូវឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិន័យចំពោះអ្នកលក់អាហារដែលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែត្រូវធ្វើការណែនាំ និងលើកទឹកចិត្តដល់អ្នកលក់ដូរអាហារឱ្យគិតពីបញ្ហាសុខភាពរបស់សិស្ស៕

អត្ថបទទាក់ទង