Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការលើកទឹកចិត្តដល់គ្រូបង្រៀន

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 82
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការលើកទឹកចិត្តដល់គ្រូបង្រៀន សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការលើកទឹកចិត្តដល់គ្រូបង្រៀន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មានគោលដៅយុទ្ធសាស្រ្តនិងផែនការលើកទឹកចិត្តគ្រូបង្រៀនដើម្បីធានាគុណភាពនៃការអប់រំរបស់ប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ ថ្ងៃ៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាព» ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកទឹកចិត្តគ្រូបង្រៀនរួមមានទាំងការដំឡើងបៀវត្សបន្ថែមដល់គ្រូក្នុងកម្មសិក្សា ការពង្រឹងគន្លងអាជីព និងការពង្រឹងគុណភាពគ្រូបង្រៀនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គ្រូបង្រៀនត្រូវមានទាំងចំណេះដឹង និងគុណធម៌ សីលធម៌ ដែលគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ជាពិសេសជាការពង្រឹង និងបណ្ដុះបណ្ដាលធនធនមនុស្សល្អសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង