Grand News Asia Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ 188
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ចោលកម្មករនិយោជិត និងប្រជាពលរដ្ឋនោះឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ចោលកម្មករ និយោជិត និងប្រជាពលរដ្ឋទេ សូម្បីតែកម្មវិធីជួបសំណេះសំណាលនេះ ក៏មិនចោលនោះឡើយ ពោលគឺនៅតែបន្តជួបក្រោយការបោះឆ្នោត និងបង្កើតរាជរដ្ឋាភិបាលថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់មកពីរោងចក្រ សហគ្រាស ចំនួន២២ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំណុចមួយទៀត ដែលរាជរដ្ឋាភិបាល ត្រូវបន្តធ្វើក្រោយការបោះឆ្នោតនោះ គឺការបន្តអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដើរថយក្រោយនោះទេ មានតែបន្តកើនទៅមុខទៀត ជាក់ស្តែងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត នៅតែកើនឡើង បើទោះបីជាតិចតួចក៏ដោយ ស្របពេលដែលប្រទេសនានា មិនបានដំឡើងប្រាក់ឈ្នួលកម្មករនោះទេ៕

អត្ថបទទាក់ទង