Grand News Asia Close

នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារការជួញដូរ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 197
នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារការជួញដូរ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារការជួញដូរ
(ភ្នំពេញ)៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាន​អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារ​ការជួញដូរ។
 
មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លាន ដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
 
ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារ​ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ​ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕
 

អត្ថបទទាក់ទង