Grand News Asia Close

អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកការលើកទ្បើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្តាលមកពីការយកពន្ធ មិនឆ្លុះបញ្ចាំងពីការពិត ខណៈរដ្ឋលើកទឹកចិត្តផ្នែកពន្ធជាច្រើន ជួយដល់វិស័យកសិកម្ម

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 160
អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកការលើកទ្បើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្តាលមកពីការយកពន្ធ មិនឆ្លុះបញ្ចាំងពីការពិត ខណៈរដ្ឋលើកទឹកចិត្តផ្នែកពន្ធជាច្រើន ជួយដល់វិស័យកសិកម្ម អគ្គនាយកដ្ឋានពន្ធដារ ចាត់ទុកការលើកទ្បើងអំពីការធ្លាក់ថ្លៃនៃផលិតផលកសិកម្ម បណ្តាលមកពីការយកពន្ធ មិនឆ្លុះបញ្ចាំងពីការពិត ខណៈរដ្ឋលើកទឹកចិត្តផ្នែកពន្ធជាច្រើន ជួយដល់វិស័យកសិកម្ម

អគ្គនាយកដ្ឋានពន្ធដារ បានពន្យល់យ៉ាងដូច្នេះថា កន្លងមករាជរដ្ឋាភិបាលតែងតែ មានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាព។ តាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញ ជាបន្តបន្ទាប់នូវវិធានការលើកទឹកចិត្តលើផ្នែកផ្សេងៗ និងជាពិសេស បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យកសិកម្មទាំងស្រុង ដើម្បីជួយដល់កសិករ ក៏ដូចជាអ្នកនាំចេញផលិតផលកសិកម្ម។

អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់បន្ថែមថា «ការលើកទ្បើងថា ការធ្លាក់ថ្លៃនៃផលិតផលកសិកម្មបណ្តាលមកពីការយកពន្ធ ពុំឆ្លុះបញ្ចាំងពីការពិតនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងវិស័យកសិកម្មទ្បើយ»

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់វិស័យកសិកម្មជាច្រើន ដូចជា៖

* ការលើកទឹកចិត្តពន្ធបន្ថែមចំពោះការដាំដុះស្រូវ ការប្រមូលទិញស្រូវ និងការផលិតអង្ករនាំចេញ
* ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការនាំចូលនិងផ្គត់ផ្គង់ទំនិញក្នុងវិស័យកសិកម្ម
* ការអនុគ្រោះអាករលើតម្លៃបន្ថែមចំពោះអ្នកចុះកិច្ចសន្យាផ្គត់ផ្គង់អង្ករសម្រាប់បម្រើការនាំចេញអង្ករ
* ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព (ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម)
* ការលើកទឹកចិត្តពន្ធដារចំពោះការផ្គត់ផ្គង់ផលិតផលកសិកម្មមិនទាន់កែច្នៃ
* ការព្យួរប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះវិស័យកសិកម្ម (ផលិតផលកសិកម្មដែលត្រូវទទួលបានការអនុគ្រោះរួមមាន ស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំទ្បូងមី និងកៅស៊ូ)
* ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាននិងចែករំលែកបន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រទ្បំ។

ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat៕

 

អត្ថបទទាក់ទង