Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងប្រឹងប្រែងទាក់ម៉ូយខិតខំឱ្យមកវិនិយោគនៅកម្ពុជា ជាគោលដៅអាទិភាពរបស់យើង ដើម្បីការអភិវឌ្ឍ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ កិច្ចសម្ភាសន៍ ព័ត៌មានជាតិ 149
សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងប្រឹងប្រែងទាក់ម៉ូយខិតខំឱ្យមកវិនិយោគនៅកម្ពុជា ជាគោលដៅអាទិភាពរបស់យើង ដើម្បីការអភិវឌ្ឍ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងប្រឹងប្រែងទាក់ម៉ូយខិតខំឱ្យមកវិនិយោគនៅកម្ពុជា ជាគោលដៅអាទិភាពរបស់យើង ដើម្បីការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថា ប្រមុខរាជរដ្ឋាភិបាលខិតខំប្រឹងប្រែង​ទាក់ទាញអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ហៅថាទាក់ម៉ូយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការខិតខំប្រឹងទាក់ម៉ូយនេះ មិនមែនត្រឹមតែក្នុងប្រទេសកម្ពុជាទេ គឺប្រឹងដល់ក្រៅប្រទេសផ្សេងៗទៀត ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃមុនទាក់ម៉ូយ នៅចិនជួបក្រុមអ្នកវិនិយោគជាច្រើន។ ទន្ទឹមនោះ សម្តេចធិបតី គ្រោងនឹងអញ្ជើញធ្វើដំណើរទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិ ហើយពេលនោះ គ្រោងនឹងជួបអ្នកវិនិយោគ អាមេរិកផងដែរ។ សម្តេចធិបតី បានថ្លែងជំរុញដល់អភិបាលរាជធានី-ខេត្ត ទាំងអស់នាំគ្នាខិតខំប្រឹងប្រែងទាក់ម៉ូយដែរ ដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួនឱ្យកាន់តែរីកចម្រើនថែមទៀត៕

 

អត្ថបទទាក់ទង