Grand News Asia Close

ប្រមុខដឹកនាំកម្ពុជាអាណត្តិថ្មី នៅតែរក្សាជំហរផ្តល់តំលៃឱ្យសន្តិភាពធំបំផុត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ 244
ប្រមុខដឹកនាំកម្ពុជាអាណត្តិថ្មី នៅតែរក្សាជំហរផ្តល់តំលៃឱ្យសន្តិភាពធំបំផុត ប្រមុខដឹកនាំកម្ពុជាអាណត្តិថ្មី នៅតែរក្សាជំហរផ្តល់តំលៃឱ្យសន្តិភាពធំបំផុត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់មិនអាចកាត់ថ្លៃបាន ប្រសិនបើប្រទេសជាតិមានសង្រ្គាម អ្វីៗទាំងអស់នឹងត្រូវបំផ្លាញចោល ហើយ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានមតិមួយចំនួនលើកឡើងថា យើងនិយាយពីកត្តាសន្តិភាពដដែលៗ។ ប៉ុន្តែបើគ្មានសន្តិភាពនោះទេ យើងក៏គ្មានការងារធ្វើនៅតាមរោងចក្រដែរ ប្រទេសជាតិយើងក៏មិនអាចកសាងសមិទ្ធផលនានាបាននោះដែរ ព្រោះវានឹងត្រូវបានបំផ្លាញវិញដោយសារសង្រ្គាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា ប្រសិនបើប្រទេសជាតិមានសង្រ្គាមហើយតួយ៉ាងនៅប្រទេសរុស្ស៊ី និងអ៊ុយក្រែន ប្រជាជននឹងត្រូវចូលបម្រើក្នុងវិស័យយោធា ចូលធ្វើទាហាន បែកបាក់គ្រួសារ ដែលចំណុចទាំងអស់នេះ ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់រួចមកហើយកាលពីអតីតកាល៕

អត្ថបទទាក់ទង