សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែង ដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ខ្ញុំសូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ។
រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។
On behalf of the president of the Cambodian People’s Party, I would like to express my sincerest congratulations on the occasion of Cambodia’s Koh Ker Temple Region listed as UNESCO’s World Heritage at the 45th session of the UNESCO World Heritage Committee in Riyadh, Saudi Arabia on 12:28 pm (Riyadh time) which is 1:28 pm in Phnom Penh on 17 September 2023.
I would like to thank the Royal Government, all relevant ministries and institutions for supporting this work to achieve great results for the motherland.
Koh Ker temple resort was the former capital of Cambodia during the reign of King Jayavarman IV during the 10th century AD in 928 until 941 AD.»៕