Grand News Asia Close

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សនិងអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញ

ដោយ៖ Morm Sokun ​​ | 15 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1038
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សនិងអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្សនិងអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់លំនៅឋានរបស់ពួកគេវិញ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួនក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សតាមរយៈការចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំទៀតទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា ក្នុងកិច្ចសន្ទនាជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តក្នុងការចូលរួមដោយស្ថាបនានិងបន្តកិច្ចសហប្រតិបត្តិការស្របតាមអាណត្តិការងាររបស់លោក ក្នុងនោះដែរ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ជាបន្ទាន់ផ្នែកសិទ្ធិមនុស្សដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃនិងបានអំពាវនាវឱ្យមានការវិលត្រឡប់របស់ ពលរដ្ឋភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ទៅកាន់លំនៅឋានដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរអនុលោមតាមច្បាប់ អន្តរជាតិ។

កម្ពុជាក៏បានអំពាវនាវឱ្យមានការអនុវត្តពេញលេញនិងដោយស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ហើយបានសម្តែងការគាំទ្រយ៉ាងមុតមាំចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេសស្នើឱ្យកម្ពុជានិងថៃសម្របសម្រួលដល់ការវិលត្រឡប់របស់ជនស៊ីវិលកម្ពុជាទៅលំនៅឋានរបស់ពួកគេវិញផងដែរ៕

អត្ថបទទាក់ទង