Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1005
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦



សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា កម្ពុជាបាត់បង់ទឹកដីជារៀងរាល់ថ្ងៃ ខណៈរាជរដ្ឋាភិបាលមិនធ្វើអ្វីសោះ ក្រៅពីសុំចរចាជាមួយថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការចរចាមិនមែនមានន័យថា កម្ពុជាបោះបង់ការការពារទឹកដីរបស់ខ្លួនឡើយ។ ផ្ទុយទៅវិញវាគឺ​ជាការ​ទាមទារទឹកដី តាមមធ្យោបាយសន្តិវិធី។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលជំហរប្រើប្រាស់មធ្យោបាយការទូត ការចរចា ការតវ៉ាជាផ្លូវការ និងយន្តការច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយគិតគូរជាអាទិភាពដល់សុខទុក្ខរបស់ប្រជាជន។ កម្ពុជាក៏នៅតែបន្តបង្ហាញជំហរច្បាស់លាស់ចំពោះសកម្មភាពរំលោភបំពានរបស់ថៃ និងរក្សាទុកជាភស្តុតាងផងដែរ។
សរុបមក ការចរចា គឺជាមធ្យោបាយដែលអាចឱ្យកម្ពុជាការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ដោយមិនធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងជម្លោះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះ មុននឹងចោទថា កម្ពុជាមិនធ្វើអ្វីសោះ ក្រុមប្រឆាំងត្រូវតាមដានមើលវិធានការ និងយន្តការដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តជាក់ស្តែង។
 
សំណួរទី២៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលតែងតែលើកឡើងថា កម្ពុជាមិនប្រើសិទ្ធិការពារខ្លួន?

ចម្លើយ៖ ការលើកឡើងរបស់ក្រុមប្រឆាំង គឺជាការព្យាយាមបង្កើតការសង្ស័យ និងកាត់បន្ថយទំនុកចិត្តរបស់សាធារណជនចំពោះវិធានការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។ ពួកគេសង្ឃឹមថា ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះរាជរដ្ឋាភិបាលថា មិនបានធ្វើអ្វីដើម្បីការពារផលប្រយោជន៍ជាតិ។ប៉ុន្តែ តាមការជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់មធ្យោបាយដែលស្របតាមច្បាប់អន្តរជាតិ និងមានការទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
លើសពីនេះ ការយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទវាយប្រហារក្រោមគោលបំណងនយោបាយ អាចប៉ះពាល់ដល់សាមគ្គីភាពជាតិក្នុងពេលដែលកម្ពុជាត្រូវការការឯកភាព និងការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាព។
 
សំណួរទី៣៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពឈ្លានពានរបស់ថៃ?

ចម្លើយ៖ កម្ពុជាមិនទទួលស្គាល់សកម្មភាពដែលថៃរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនឡើយ។ កម្ពុជាបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន តាមរយៈការទូត ការតវ៉ាជាផ្លូវការ និងយន្តការច្បាប់អន្តរជាតិ។
ក្នុងពេលជាមួយគ្នា កម្ពុជានៅតែផ្តោតលើការដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមយន្តការដែលភាគីទាំងពីរបានឯកភាព។ ដូច្នេះ ជំហររបស់កម្ពុជាគឺការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងការស្វែងរកដំណោះស្រាយតាមរយៈការទូត និងច្បាប់អន្តរជាតិ ដើម្បីរក្សាសន្តិភាពយូរអង្វែង៕

អត្ថបទទាក់ទង