Grand News Asia Close

សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការប៉ុនប៉ងធ្វើឃាត ពីសំណាក់ពួកចោរនយោបាយ កាលពី២៨ឆ្នាំ មុន

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1007
សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការប៉ុនប៉ងធ្វើឃាត ពីសំណាក់ពួកចោរនយោបាយ កាលពី២៨ឆ្នាំ មុន សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីការប៉ុនប៉ងធ្វើឃាត ពីសំណាក់ពួកចោរនយោបាយ កាលពី២៨ឆ្នាំ មុន

ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកពីការប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច ពីសំណាក់ពួកចោរនយោបាយ កាលពី២៨ឆ្នាំមុន។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះជាខួបលើកទី២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាតខ្ញុំពីសំណាក់ពួកចោរនយោបាយ(២៤. ៩. ១៩៩៨-២៤. ៩.២០២៦)។ សម្ដេចតេជោបញ្ជាក់ថា៖ «ក្រោយពេលខ្មាំងលួចសម្លាប់តែមិនស្លាប់ ពេលនោះហើយដែលខ្ញុំយកដៃដាក់លើក្បាល ដោយនិយាយក្នុងចិត្តថាខ្ញុំត្រូវពង្រឹងអំណាចនិងត្រូវបញ្ចប់សង្គ្រាមឱ្យខាងតែបាន។ តាមពិតក្រោយឈ្នះឆ្នោតឆ្នាំ១៩៩៨ ខ្ញុំបានស្នើសុំឈប់ធ្វើនាយករដ្ឋមន្ត្រី ដោយមានការប្រជុំគណៈអចិន្ត្រៃយ៍គណបក្សនៅផ្ទះខ្ញុំនៅតាខ្មៅនាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨ ក្រោមអធិបតីភាពបង ជា ស៊ីម ប៉ុន្តែមិនមានថ្នាក់ដឹកនាំណាយល់ព្រមឱ្យខ្ញុំឈប់ធ្វើនាយករដ្ឋមន្ត្រីនោះទេ។ ខ្ញុំគិតថាខ្ញុំបន្តធ្វើនាយករដ្ឋមន្ត្រីត្រឹមឆ្នាំ២០០៣ ប៉ុន្តែនៅពេលដែលគេហ៊ានសម្លាប់ខ្ញុំយ៉ាងឃោរឃៅបែបនេះ ខ្ញុំលើកដៃដាក់លើក្បាលនិយាយក្នុងចិត្តថាត្រូវពង្រឹងអំណាច ត្រូវបញ្ចប់សង្រ្គាម និងត្រូវធ្វើនាយករដ្ឋមន្ត្រីរហូតដល់ពេលឈប់ចង់ធ្វើ។»

សម្ដេចតេជោបានលើកឡើងថា ក្រោយមកខ្ញុំនិយាយថាថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី ថ្ងៃក្រោយខ្ញុំនឹងក្លាយទៅជាឪនាយករដ្ឋមន្ត្រី ខ្ញុំពិតជាធ្វើបានមែន គឺហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីជាង៣ឆ្នាំមកហើយ តាមរយៈការបោះឆ្នោតនិងស្របតាមរដ្ឋធម្មនុញ្ញ។ សម្ដេចតេជោបានបន្ថែមថា ចង់ឈប់ធ្វើនាយករដ្ឋមន្ត្រីក្នុងវ័យ៤៦ឆ្នាំ តែដល់គេចង់សម្លាប់ត្រូវធ្វើនាយករដ្ឋមន្ត្រី២៥ឆ្នាំ ទៀតរហូតអាយុ៧១ឆ្នាំទើបឈប់។ អំណាច ហ៊ុន សែន មិនទាន់ចប់ទេ ទាំងជាប្រធានបក្សកាន់អំណាច និងទាំងជាប្រធានព្រឹទ្ធសភា។ ខ្ញុំនឹបន្តកំដរលេងជាមួយពួក (កំចាត់ត្រកូលហ៊ុន) រហូតពួកនេះអស់ពីផែនដី៕ -AKP-

ដោយ៖ ជឹម ណារី

អត្ថបទទាក់ទង