Grand News Asia Close

ទាក់ទងនឹងដំណើរការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ កម្ពុជា-ថៃ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ម្សិលមិញ ម៉ោង 15:48 pm ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1068
ទាក់ទងនឹងដំណើរការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ កម្ពុជា-ថៃ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងដំណើរការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ កម្ពុជា-ថៃ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងដំណើរការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ កម្ពុជា-ថៃ
ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី១៖ តើកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា (UNCLOS) រវាងកម្ពុជា និងថៃ សម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ?

ចម្លើយ៖ កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា (UNCLOS) រវាងកម្ពុជា និងថៃ បានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ ក្នុងកិច្ចប្រជុំនេះ កម្ពុជា និងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌសម្រាប់ការតែងតាំងគណៈកម្មការ និងបានឯកភាពលើវិធានការសម្រាប់ដំណើរការផ្សះផ្សា ដើម្បីឱ្យដំណើរការនេះអាចបន្តទៅមុខបានតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។
កិច្ចប្រជុំនេះក៏ជាជំហានមួយសម្រាប់ភាគីទាំងពីរបន្តពិភាក្សាគ្នាតាមរយៈយន្តការដែលបានកំណត់ក្នុងអនុសញ្ញា UNCLOS ផងដែរ។ គណៈកម្មការផ្សះផ្សានឹងបន្តជួបប្រជុំជាមួយកម្ពុជា និងថៃបន្តទៀតនៅប៉ុន្មានខែខាងមុខ ដើម្បីបន្តដំណើរការផ្សះផ្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលនៅសេសសល់។

សំណួរទី២៖ តើកម្ពុជាមានជម្រើសអ្វីខ្លះក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ?

ចម្លើយ៖ កម្ពុជាមានបំណងក្នុងការចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងអនុវត្តតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ប្រសិនបើភាគីទាំងពីរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងព្រំដែនសមុទ្រជាស្ថាពរបាន កម្ពុជាក៏ត្រៀមចុះកិច្ចព្រមព្រៀងជាមួយថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងព្រំដែនសមុទ្រជាស្ថាពរ។ វិធីនេះអាចជួយឱ្យភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការ និងទទួលបានផលប្រយោជន៍រួម ខណៈពេលដែលកំពុងបន្តស្វែងរកដំណោះស្រាយជាស្ថាពរ។

សំណួរទី៣៖ តើគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS នឹងជួយកម្ពុជានិងថៃក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រយ៉ាងដូចម្តេច?

ចម្លើយ៖ គណៈកម្មការផ្សះផ្សានឹងជួយសម្របសម្រួល និងជួយភាគីទាំងពីរក្នុងដំណើរការស្វែងរកដំណោះស្រាយ។ គណៈកម្មការនឹងបន្តជួបពិភាក្សាជាមួយកម្ពុជា និងថៃ ហើយប្រសិនបើភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងជាស្ថាពរបានទេ គណៈកម្មការអាចរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជា និងថៃបន្តចរចាស្វែងរកដំណោះស្រាយនៅពេលក្រោយ៕

អត្ថបទទាក់ទង