Grand News Asia Close

ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 56 នាទីមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1008
ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពទឹកដីកម្ពុជា
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី ១៖ តើសកម្មភាពដែលថៃបន្តពង្រាយកម្លាំងយោធា និងរំលោភបំពានលើដែនអាកាសរបស់កម្ពុជា អាចចាត់ទុកថា ស្របតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ដែរឬទេ?

ចម្លើយ៖ មិនអាចនោះទេ។ ការបន្តពង្រាយកម្លាំងយោធា និងការរំលោភបំពានរបស់ថៃលើដែនអាកាសរបស់កម្ពុជា គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់។ បញ្ហាព្រំដែននៅតំបន់មានជម្លោះ ឬមិនទាន់បានវាស់វែង ត្រូវដោះស្រាយដោយសន្តិវិធីតាមមធ្យោបាយការទូតនិងយន្តការទ្វេភាគីដោយឈរលើមូលដ្ឋាននៃអនុសញ្ញា សន្ធិសញ្ញា និងឯកសារគតិយុត្តពាក់ព័ន្ធ។

សំណួរទី ២៖ តើថៃអាចយកបញ្ហាបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ មកធ្វើជាមូលហេតុសម្រាប់ការពង្រាយកម្លាំងយោធា និងរំលោភបំពានលើទឹកដីកម្ពុជាបានដែរឬទេ?

ចម្លើយ៖ មិនអាចទេ។ បញ្ហាបទល្មើសឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឱ្យមានការដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគោរពយ៉ាងត្រឹមត្រូវនូវនីតិភាព និង អធិបតេយ្យភាពរដ្ឋ។ ការបោកប្រាស់តាមអនឡាញមិនអាចផ្តល់មូលដ្ឋានច្បាប់សម្រាប់រដ្ឋមួយក្នុងការឆ្លងកាត់ព្រំដែន អន្តរជាតិ ប្រើប្រាស់កម្លាំងយោធា ឬបង្កើតការគ្រប់គ្រងលើដែនដីរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។ លើសពីនេះទៀត ថៃក៏មិនអាចបង្ហាញខ្លួនឯងថាជារដ្ឋមួយនៅក្រៅបញ្ហាការបោកប្រាស់តាមអនឡាញ និងការជួញដូរមនុស្សក្នុងតំបន់នេះ នោះដែរ។
ដូច្នេះ ភាគីថៃមិនអាចយកបញ្ហាទាំងនេះមកប្រើជាលេសភូមិសាស្ត្រនយោបាយដើម្បីពង្រាយកម្លាំងយោធា និងរំលោភបំពានលើដែនអាកាស និងទឹកដីអធិបតេយ្យរបស់កម្ពុជាបានឡើយ។

សំណួរទី ៣៖ តើថៃត្រូវធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន?

ចម្លើយ៖ ថៃត្រូវបញ្ឈប់ជាបន្ទាន់នូវ «យុទ្ធសាស្ត្រហាន់សាច់ក្រក» (salami-slicing strategy) ដែលកម្ពុជាចាត់ទុកថាមានបំណងរំលោភយកដីកម្ពុជាបន្តិចម្តងៗ តាមរយៈការល្បាតដោយគ្មានការអនុញ្ញាត និងការបង្ខំឱ្យប្រជាពលរដ្ឋស៊ីវិលផ្លាស់ទីលំនៅ។ ជាមួយគ្នានេះ ថៃត្រូវដកកងទ័ពរបស់ខ្លួនចេញវិញ និងដោះស្រាយបញ្ហាព្រំដែនតាមយន្តការការទូតដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់៕

អត្ថបទទាក់ទង