Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ភាគីថៃ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1015
ទាក់ទងនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ភាគីថៃ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ភាគីថៃ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ភាគីថៃ
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦


សំណួរទី ១៖ តើការដែលថៃបន្តកាន់កាប់ទឹកដីកម្ពុជាក្រោមលេសថា ខ្លួនកំពុងអនុវត្តតាមបទឈប់បាញ់គឺជារឿងត្រឹមត្រូវដែរឬទេ?

ចម្លើយ៖ មិនត្រឹមត្រូវទេ។ បទឈប់បាញ់ គឺជាក្របខ័ណ្ឌបណ្តោះអាសន្នសម្រាប់បញ្ឈប់អំពើហិង្សា និងកាត់បន្ថយភាពតានតឹង មិនមែនជាឯកសារដែលផ្តល់ ឬបង្កើតអធិបតេយ្យភាពលើទឹកដីឡើយ។ ហេតុនេះហើយបានជាបទឈប់បាញ់មានចែងអំពីការមិនប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ (ចំណុច៣) និងការប្រគល់ភារកិច្ចឱ្យគណៈកម្មការ JBC ធ្វើការងារបច្ចេកទេសដើម្បីខណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់ និងឆាប់រហ័ស។ ដូច្នេះ ភាគីថៃមិនអាចយកបទឈប់បាញ់មកធ្វើជាលេស ដើម្បីធ្វើឱ្យការកាន់កាប់ដោយយោធា ឬការបង្កើតស្ថានភាពថ្មីលើដីក្លាយជាស្របច្បាប់បានទេ។

សំណួរទី ២៖ តើការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាជាអ្នកបាញ់មុន និងបានវាយប្រហារលើជនស៊ីវិលថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ កម្ពុជាច្រានចោលការអះអាងនេះ និងមិនយល់ស្របនឹងការសន្និដ្ឋានដោយផ្អែកលើការអះអាងរបស់ភាគីថៃតែម្ខាងនោះទេ។ កម្ពុជាអំពាវនាវឱ្យមានការវាយតម្លៃកោសល្យវិច័យដោយឯករាជ្យ និងការផ្ទៀងផ្ទាត់ជាអន្តរជាតិ ដើម្បីបញ្ជាក់ឱ្យច្បាស់ថា ភាគីណាជាអ្នកបាញ់មុន និងថាតើកម្ពុជាបានវាយប្រហារលើជនស៊ីវិលថៃឬអត់។

សំណួរទី ៣៖ តើជនភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងបាននាពេលបច្ចុប្បន្ន គឺជាអ្នកដែលបានឈ្លានពានទឹកដីថៃ ដូចអ្វីដែលថៃចោទប្រកាន់ មែនដែរឬទេ?

ចម្លើយ៖ មិនមែនទេ។ ប្រជាពលរដ្ឋកម្ពុជាទាំងនេះ គឺជាជនផ្លាស់ទីលំនៅក្នុងប្រទេស (IDPs) ដែលត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារការវាយប្រហាររបស់ថៃនៅតាមតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ មិនមែនជាអ្នកឈ្លានពានឡើយ។ ការចោទប្រកាន់របស់ថៃបែបនេះ គឺជាការបំភាន់ការពិត និងប្រើប្រាស់ទិន្នន័យមិនត្រឹមត្រូវពាក់ព័ន្ធនឹងរលកជនភៀសខ្លួន UNBRO ឆ្នាំ១៩៧៩។ ជាមួយគ្នានេះ ជនភៀសសឹកកម្ពុជាដែលត្រូវបានជម្លៀស មានសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់ដីធ្លី និងលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

អត្ថបទទាក់ទង