Grand News Asia Close

ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC) ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអះអាងរបស់មជ្ឈមណ្ឌលព័ត៌មានស្ថានការណ៍ថៃ-កម្ពុជា (JIC)
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការលើកឡើងរបស់ភាគីថៃដែលថា សកម្មភាពរបស់ខ្លួននៅតំបន់ព្រំដែនគឺជាវិធានការសន្តិសុខ និងមិនប៉ះពាល់ដល់ការកំណត់ព្រំដែន?

ចម្លើយ៖ កម្ពុជាយល់ថា ការរក្សាសន្តិសុខនៅតាមព្រំដែនគឺជារឿងចាំបាច់ ប៉ុន្តែវិធានការទាំងឡាយណាដែលធ្វើឡើងនៅតំបន់មានវិវាទ ត្រូវគោរពតាមកិច្ចព្រមព្រៀង និងយន្តការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ការសាងសង់ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធយោធា ដោយឯកតោភាគី មិនគួរយកមកធ្វើជាលេសនិងអះអាងថា «ជាវិធានការសន្តិសុខធម្មតា ដោយមិនពិចារណាពីផលប៉ះពាល់ដល់ស្ថានភាពជាក់ស្តែងនៅតាមព្រំដែនឡើយ»។ កម្ពុជាយល់ថា សកម្មភាពនៅតំបន់ព្រំដែនគួរតែត្រូវបានពិនិត្យ និងផ្ទៀងផ្ទាត់តាមយន្តការទ្វេភាគី ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីជៀសវាងការយល់ច្រឡំ និងការបង្កើនភាពតានតឹង។

សំណួរទី២៖ ប្រទេសថៃតែងតែលើកឡើងអំពីការដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី តែហេតុអ្វីបានជាដំណើរការនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) មកទល់ពេលនេះនៅតែមិនទាន់អាចដំណើរការបាន?

ចម្លើយ៖ កម្ពុជាតែងតែគាំទ្រការផ្ទៀងផ្ទាត់អង្គហេតុ និងការដោះស្រាយបញ្ហាតាមយន្តការទ្វេភាគី ប៉ុន្តែយន្តការទាំងនេះត្រូវការការចូលរួម និងឆន្ទៈពីភាគីទាំងពីរ។ ប្រសិនបើថៃពិតជាចង់ឱ្យបញ្ហាព្រំដែនត្រូវបានពិនិត្យតាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាយល់ថា ភាគីថៃត្រូវតែឯកភាពបើកកិច្ចប្រជុំ និងពិនិត្យព័ត៌មាន ភស្តុតាង និងស្ថានភាពជាក់ស្តែងរួមគ្នា ដោយមិនគួរពន្យារពេលដូចដែលថៃកំពុងធ្វើបច្ចុប្បន្ននេះឡើយ។ រហូតមកទល់ពេលនេះ JBC ភាគីកម្ពុជា​បានផ្ញើកំណត់ទូត១០លើកហើយទៅកាន់ភាគីថៃដើម្បីស្នើបើកកិច្ចប្រជុំពិសេស និងស្នើចាត់បញ្ជូនក្រុមការងារ​វាស់វែងចម្រុះចុះធ្វើការលើដីជាក់ស្តែង ប៉ុន្តែ ភាគីថៃរកលេសដោះសាររហូត។ កម្ពុជានៅតែស្វាគមន៍ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រើប្រាស់យន្តការទ្វេភាគី និងយន្តការដែលមានស្រាប់ សម្រាប់ដោះស្រាយបញ្ហាដោយសន្តិវិធី។

សំណួរទី៣៖ តើការចេញសេចក្តីថ្លែងការណ៍របស់កម្ពុជាពាក់ព័ន្ធនឹងបញ្ហាព្រំដែន អាចចាត់ទុកថាជាការប្រកួតប្រជែងគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍ ដូចការលើកឡើងរបស់ថៃដែរឬទេ?

ចម្លើយ៖ ការចេញសេចក្តីថ្លែងការណ៍ ឬការតវ៉ា មិនមែនជាការប្រកួតប្រជែងនោះទេ តែជាកាតព្វកិច្ច​ការពារអធិបតេយ្យភាព បូរណភាពទឹកដី ខណៈដែលការបំភ្លឺជាសាធារណៈ គឺជាការបង្ហាញជំហរ និងផ្តល់ព័ត៌មានអំពីស្ថានការណ៍ដែលកម្ពុជាមើលឃើញ ដើម្បីឱ្យសាធារណជន និងសហគមន៍អន្តរជាតិបានយល់ពីស្ថានភាពជាក់ស្តែង។ កម្ពុជានៅតែផ្តល់អាទិភាពដល់ការផ្ទៀងផ្ទាត់អង្គហេតុ និងការដោះស្រាយតាមយន្តការទ្វេភាគី និងកិច្ចព្រមព្រៀងដែលមានស្រាប់ ជាជាងការបង្កើនភាពតានតឹងតាមរយៈសង្គ្រាមព័ត៌មាន៕

អត្ថបទទាក់ទង