Grand News Asia Close

ទាក់ទងនឹងការគាំទ្ររបស់អន្តរជាតិជុំវិញដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1010
ទាក់ទងនឹងការគាំទ្ររបស់អន្តរជាតិជុំវិញដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ទាក់ទងនឹងការគាំទ្ររបស់អន្តរជាតិជុំវិញដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការគាំទ្ររបស់អន្តរជាតិជុំវិញដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦


សំណួរទី១៖ តើការគាំទ្ររបស់សភាប្រើភាសាបារាំង (APF) ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី មានន័យយ៉ាងដូចម្តេចចំពោះកម្ពុជា?

ចម្លើយ៖ ការគាំទ្ររបស់សភាប្រើភាសាបារាំង (APF) គឺជាសញ្ញាបង្ហាញថា បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា កំពុងទទួលបានការយកចិត្តទុកដាក់ពីស្ថាប័នអន្តរជាតិ។ ជាពិសេស APF បានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង ជៀសវាងសកម្មភាពឯកតោភាគី បន្តកិច្ចសន្ទនា និងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ជំហរនេះស្របទៅនឹងជំហររបស់កម្ពុជាដែលតែងតែផ្តល់អាទិភាពដល់ការងារការទូត កិច្ចសន្ទនា និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ដូច្នេះ ការគាំទ្ររបស់ APF គឺជាការបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការដោះស្រាយបញ្ហាតាមក្របខណ្ឌច្បាប់ និងយន្តការដែលមានស្រាប់ និងជាសញ្ញាថា ជម្រើសរបស់កម្ពុជាពិតជាត្រឹមត្រូវ និងទទួលបានការគាំទ្រ​ពីអន្តរជាតិ។
 
សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាចាត់ទុកការវិលត្រឡប់របស់ជនភៀសសឹក និងការងាររបស់គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​ (JBC) ជាបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់?

ចម្លើយ៖ កម្ពុជាចាត់ទុកការវិលត្រឡប់របស់ជនភៀសសឹក និងការងារ JBC ជាបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ ព្រោះបញ្ហាទាំងពីរពាក់ព័ន្ធដោយផ្ទាល់នឹងសុវត្ថិភាព ជីវភាព និងស្ថិរភាពរបស់ប្រជាពលរដ្ឋ និងតំបន់ព្រំដែន។ ជនភៀសសឹកត្រូវការវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ ទន្ទឹមនឹងនេះ JBC គឺជាយន្តការសំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនតាមផ្លូវបច្ចេកទេស និងដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។ ដូច្នេះ កម្ពុជាបានបន្តជំរុញឱ្យមានការបើកកិច្ចប្រជុំ JBC និងការចុះធ្វើការរបស់ក្រុមវាស់វែងចម្រុះ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនៅលើដី និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅ និងប្រកបរបររបស់ខ្លួនវិញបាន។
 
សំណួរទី៣៖ តើការលើកឡើងរបស់លោក Tom Andrews អំពីសិទ្ធិរបស់ជនភៀសសឹក អាចបង្ហាញអំពីស្ថានភាពនៅតាមព្រំដែនដូចម្តេចខ្លះ?

ចម្លើយ៖ ការលើកឡើងរបស់លោក Tom Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញពីផលប៉ះពាល់ជាក់ស្តែងដែលប្រជាពលរដ្ឋនៅតាមព្រំដែនបាននិងកំពុងជួបប្រទះ។ លោកបានចុះពិនិត្យតំបន់រងផលប៉ះពាល់ដោយផ្ទាល់ និងបានឃើញផ្ទះដែលខូចខាតដោយការបាញ់ប្រហារ សំណង់ និងឃ្លាំងដែលត្រូវបានបំផ្លាញ របាំងបន្លាលួស និងទូរកុងតឺន័រ ព្រមទាំងបានឃើញគ្រាប់ផ្លោងមិនទាន់ផ្ទុះនៅក្នុងតំបន់រងផលប៉ះពាល់។ លោកក៏បានជួបជនភៀសសឹកដែលបានរៀបរាប់ពីការបាត់បង់ផ្ទះសម្បែង និងការលំបាកក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ។ លោកបានបញ្ជាក់ថា តាមច្បាប់អន្តរជាតិ ជនភៀសសឹកមានសិទ្ធិវិលត្រឡប់ទៅផ្ទះ និងប្រកបរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ ដូច្នេះ ការធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងមានស្ថិរភាព គួរតែជាអាទិភាពសំខាន់សម្រាប់ភាគីពាក់ព័ន្ធ៕

អត្ថបទទាក់ទង