Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1005
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦



សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនខ្វល់ពីសកម្មភាពឈ្លានពានរបស់យោធាថៃនៅតាមព្រំដែន គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ ទាំងផ្នែកការទូត ផ្លូវច្បាប់ និងយោធា ដើម្បីឆ្លើយតបចំពោះរាល់សកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កន្លងមក កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការគ្រប់ចំណុចទាំងអស់ប្រឆាំងជំទាស់នឹងសកម្មភាពបំពានរបស់ភាគីថៃលើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា តាមរយៈយន្តការទ្វេភាគី កិច្ចប្រជុំគណៈកម្មការព្រំដែន និងបណ្តាញការទូតនានា។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានលើកយកបញ្ហាទាំងនេះជម្រាបជូនសហគមន៍អន្តរជាតិ អង្គទូតបរទេស និងវេទិកាអន្តរជាតិនានា ដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន និងការពារសិទ្ធិស្របច្បាប់របស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី។
ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធកម្ពុជាក៏បានបន្តបំពេញភារកិច្ចការពារបូរណភាពទឹកដីដោយការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនបង្កជម្លោះ ប៉ុន្តែត្រៀមខ្លួនការពារអធិបតេយ្យភាពជាតិគ្រប់ពេលវេលា។

សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ការដែលរាជរដ្ឋាភិបាលជ្រើសរើសដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត និងច្បាប់អន្តរជាតិ មានន័យថាកម្ពុជាមិនហ៊ានតតាំងជាមួយថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ជម្រើសនៃការដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូត និងច្បាប់អន្តរជាតិ មិនមែនជាសញ្ញានៃភាពទន់ខ្សោយ ឬការមិនហ៊ានតតាំងនោះទេ ប៉ុន្តែ ជាការបង្ហាញពីភាពចាស់ទុំ និងការទទួលខុសត្រូវរបស់រដ្ឋក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលគិតបានត្រឹមត្រូវក្នុងការជ្រើសរើសយកមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ពីព្រោះវាជាជម្រើលដ៏ល្អបំផុតក្នុងការថែរក្សាសន្តិភាពផង និងជាជម្រើសដែលកម្ពុជាមានប្រៀប ដោយសារតែកម្ពុជាត្រូវការដំណោះស្រាយដោយយុត្តិធម៌ ត្រឹមត្រូវ និងយូរអង្វែង ដែលទាមទារឱ្យមានការចូលរួមពីសហគមន៍អន្តរជាតិ។

ជាក់ស្តែង កម្ពុជាបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ជាតិ តាមរយៈការតវ៉ាជាផ្លូវការ ការលើកបញ្ហាទៅកាន់អន្តរជាតិ ការជំរុញការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងការប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិនៅពេលចាំបាច់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានបន្តពង្រឹងសមត្ថភាពការពារជាតិ និងរក្សាការប្រុងប្រយ័ត្នខ្ពស់នៅតាមបណ្តោយព្រំដែនផងដែរ។ ប្រវត្តិសាស្ត្រក៏បានបង្ហាញផងដែរថា កម្ពុជាអាចការពារសិទ្ធិ និងអធិបតេយ្យភាពរបស់ខ្លួនដោយជោគជ័យតាមរយៈច្បាប់អន្តរជាតិ ដូចជាករណីប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ និងសាលដីកាបកស្រាយឆ្នាំ២០១៣។

សំណួរទី៣៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែព្យាយាមចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះក្នុងការការពារទឹកដី?

ចម្លើយ៖ ក្រៅពីមិនបានធ្វើអ្វីសោះជាប្រយោជន៍ជាតិ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសមិនដែលមានគំនិតអ្វីក្រៅពីការបំបែកបំបាក់សាមគ្គីជាតិខ្មែរ និងហុចដងដាវឱ្យសត្រូវនោះឡើយ។ សម្រាប់ក្រុមនេះ ឱ្យតែពួកគេ  បាននិយាយបរិហាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ពួកគេសប្បាយចិត្តហើយទោះបីជាប្រជាពលរដ្ឋ និងកងទ័ពជួរមុខរងទុក្ខលំបាកយ៉ាងណាក៏មិនខ្វល់។

ពួកគេខ្វល់តែម្យ៉ាងគត់គឺ បង្កើតការសង្ស័យក្នុងចំណោមប្រជាពលរដ្ឋ និងធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ប៉ុន្តែ ពួកគេភ្លេចគិតថា ប្រជាពលរដ្ឋខ្មែរមានការយល់ដឹងខ្ពស់ជាងក្រុមប្រឆាំងងងឹតងងុលទាំងនោះឆ្ងាយណាស់។ មិនថាពលរដ្ឋនៅក្នុងឬក្រៅប្រទេសទេ គឺតែងតែគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព ហើយឈរយ៉ាងរឹងមាំជាមួយប្រជាជាតិខ្មែរប្រឆាំងនឹងការឈ្លានពាន។

ជាក់ស្តែង រាជរដ្ឋាភិបាលមិនដែលនៅស្ងៀមទេ គឺបានប្រើប្រាស់យន្តការជាច្រើន ដូចជាការតវ៉ាជាផ្លូវការទៅកាន់ភាគីពាក់ព័ន្ធ ការបន្តការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ការពង្រឹងកិច្ចការការទូតជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិ ព្រមទាំងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង