Grand News Asia Close

Cambodia PR Team ទាក់ទងនឹងករណីឮសំឡេងបាញ់កាំភ្លើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

Cambodia PR Team ទាក់ទងនឹងករណីឮសំឡេងបាញ់កាំភ្លើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងករណីឮសំឡេងបាញ់កាំភ្លើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងករណីឮសំឡេងបាញ់កាំភ្លើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើកម្ពុជាបានចាត់វិធានការដូចម្តេច ចំពោះករណីឮសំឡេងបាញ់កាំភ្លើងនៅតំបន់ព្រំដែនខេត្តព្រះវិហារកាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦?

ចម្លើយ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការទំនាក់ទំនងជាផ្លូវការទៅកាន់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីសួរនាំ និងបញ្ជាក់ជុំវិញករណីឮសំឡេងបាញ់កាំភ្លើងចំនួន ៨គ្រាប់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ភ្នំទ្រព្យ និងភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ។ កម្ពុជាបានទាមទារឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ហេតុការណ៍ និងរឹតបន្តឹងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរ៉ឹង ស្របតាមសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សំណួរទី២៖ តើការចោទប្រកាន់របស់ភាគីថៃថា ទាហានកម្ពុជាជាអ្នកបង្កការរំខាន និងបាញ់រះនៅតំបន់ភ្នំទ្រព្យ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ និងចាត់ទុកថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ដោយគ្មានភស្តុតាងច្បាស់លាស់។ កម្ពុជាបញ្ជាក់ថា កងយោធពលខេមរភូមិន្ទបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព និងការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ការចោទប្រកាន់បែបនេះ ជាការព្យាយាមបង្វែរសាធារណមតិ និងបិទបាំងសកម្មភាពដែលបង្កឡើងដោយភាគីថៃខ្លួនឯង។

សំណួរទី៣៖ ហេតុអ្វីបានជាភាគីថៃតែងតែចោទប្រកាន់ថា កម្ពុជាជាអ្នកញុះញង់នៅតាមព្រំដែន?

ចម្លើយ៖ ការចោទប្រកាន់ជាបន្តបន្ទាប់ពីសំណាក់ភាគីថៃ ត្រូវបានមើលឃើញថា ជាការព្យាយាមបង្កើតរូបភាពថាកម្ពុជាជាអ្នកបង្កហេតុ ដើម្បីបិទបាំងសកម្មភាព និងអង្គហេតុពិតដែលកើតឡើងនៅតាមព្រំដែនពីសហគមន៍អន្តរជាតិ។ ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាន និងការមួលបង្កាច់បែបនេះ មិនត្រឹមតែប៉ះពាល់ដល់ជំនឿទុកចិត្តរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងរាំងស្ទះដល់ដំណើរការដោះស្រាយបញ្ហាដោយសន្តិវិធីផងដែរ។ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាតាមរយៈការទូត ច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា។ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់មួលបង្កាច់ដដែលៗ​ពីសំណាក់ភាគីថៃ មិនទទួលបានការជឿជាក់ពីសាធារណមតិទូទៅ និងពីសហគមន៍អន្តរជាតិឡើយពីព្រោះគ្រប់គ្នាសុទ្ធតែបានដឹងថា វាជារឿងដែលមិនសមទំនង និងគ្មានហេតុផលដែលភាគីកម្ពុជាត្រូវធ្វើបែបនេះ ៕

អត្ថបទទាក់ទង